រថយន្ត​ដឹក​សំរាម​ហ្វ្រាំង​មិន​ស៊ី បុក​ម៉ូតូ​១​គ្រឿង​បណ្ដាល​ឲ្យ​របួសធ្ងន់​ម្នាក់

65

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត ឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ រវាង​រថយន្ត និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត​លើ​ផ្លូវជាតិ​លេខ​៣ (​កំពត​-​វាល​រេញ​) ត្រង់​ចំណុច​លើ​ស្ពាន​កំពង់បាយ​(​ស្ពាន​ថ្មី​) ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។

Loading...

រថយន្ត​បង្ក​ម៉ាក​KIA (​ប្រភេទ​ដឹក​សំរាម​) ពណ៌​ត្រួយ​ចេក គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ អ៊ុំ ផា​នី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ត្រើង ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។ រថយន្ត​បើក​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះដល់​ត្រង់​ចំណុច​ខាងលើ​(​ផ្ល​វ​ចុះ​ចំណោទ​) ជាន់​ហ្វ្រាំង​មិន​ជាប់ បាន​កាច់ចង្កូត​ទៅ​ខាងស្តាំ​ដៃ​បណ្តាល​ឲ្យ​បុក​ម៉ូតូ​ម៉ាក​ហុងដា​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ជ​.7883-​ភព​1។

បើក​ដោយ​ឈ្មោះ ប៊ូ ម៉េ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ជើង​ឆ្វេង​(​ធ្ងន់​) កំពុង​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។ សម្ភារ​ដែល​ខូចខាត​មាន​៖ ម៉ូតូ​ខូច​កម្រិត​(​ធ្ងន់​) និង​រថយន្ត​ខូច​កម្រិត​(​ស្រាល​) ចំណែកឯ​យានយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នាំ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ចរាចរ​ផ្លូវ​គោ​គ​នៃ​ស្នងការ​ខេត្ត ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​៕ ដោយ ៖ ប្រាក់ សា​រិ​ទ្ធ