មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព និង​ធ្វើតេស្ត​ត្រពាំង​ជ្រក់​រកសា​ធាតុគីមី

55

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព និង​ធ្វើតេស្ត​ត្រពាំង​ជ្រក់​រកសា​ធាតុគីមី​(​ស៊ី​លី​ស៊ី​លិច​) និង​ត្រីប្រឡាក់​ហាលងៀត​រកសារ​ធាតុគីមី​(​ហ្វូ​មី​លី​ន​) ដែល​ប៉ះពាល់​សុខភាព​ដែល​ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ផ្សារ​ចក្រី ស្ថិត​ភូមិ​ចក្រី ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​។ លោក ជឹ​ម ឧត្ត​រ៉ូ អនុប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖

Loading...

ដោយ​មានការ​ណែនាំ​ពី​នាយកដ្ឋាន​កាំកុងត្រូល និង​ដាក់​វិធានការ​ពី​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ហើយ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត​បាន​សហការ​ជាមួយ​មន្ត្រី មន្ទី​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះ​ពិនិត្យ​រក​ទំនិញ​ដែល​ហួសការ​បរិច្ឆេទ និង​ខូចគុណភាព​នៅ​ផ្សារ​ចក្រី​ស្រុក​ព្រះនេត្រព្រះ​។ លោក​បាន​បញ្ជាក់​ថា​៖ នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​នៅ​ផ្សារ​ចក្រី​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ផ្នែក​មន្ទី​ពិសោធន៍ បាន​ធ្វើតេស្ត ១.​ត្រពាំង​ជ្រក​ធ្វើតេស្ត​រកសា​ធាតុគីមី​(​ស៊ី​លី​ស៊ី​លិច​) ឡ​ដែល​ដាក់​ជ្រក់​ត្រពាំង​ធ្វើ​ឆាប​ជូរ និង​ទុក​បាន​រយៈពេល​យូរ​តែ​វា​បណ្តាល​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​ទើប​ធ្វើការ​ហាមឃាត​មិន​ឲ្យ​ប្រើប្រាស់​ប្រាស់។

២.​ត្រីងៀត​ប្រឡាក់​ហាល មាន​ត្រី​ឆ្តោ ត្រី​រ៉ស់ និង​ត្រី​កញ្ចុះ និង​ត្រី​ឡាក់​ងៀត​ផ្សេង​ៗ​ទៀត បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី (​ហ្វូ​មី​លី​ន​) ដែល​ដាក់​ត្រី​មិន​ឲ្យ​ស្អុយ ហើយ​ទុក​បាន​រយៈពេល​យូរ​ព្រោះ​សារធាតុ​គីមី​(​ហ្វូ​មី​លី​ន​) នេះ​ជា​ថ្នាំ​ដាក់​លើ​សព​មិន​ឲ្យ​ស្អុយ តែ​វា​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​។ លោក ជឹ​ម ឧត្ត​រ៉ូ បាន​បញ្ជាក់​ថា​៖ លទ្ធផល​ការ​ចុះ​ពិនិត្យ​នៅ​នៅ​ផ្សារ​ចក្រី​ដកហូត​ទំនិញ​ខូចគុណភាព​មាន ទឹកក្រូច​ហ្វែ​នតា​៦​ដប ស្មើ​៧,៥​គីឡូក្រាម ទឹក​ផ្លែ​ឈើ​កំប៉ុង​៤​កំប៉ុង​ស្មើ​២,៨​គីឡូក្រាម នំដង្កូវ​គ្មាន​អនាម័យ​១​ថង់​ស្មើ​២​គីឡូក្រាម ។

និង​ធ្វើតេស្ត ត្រពាំង​ជ្រក​រក​សារធាតុ​(​ស៊ី​លី​ស៊ី​លី​ច​) និង​ត្រីងៀត​ប្រឡាក់​ហាល​ជា​ច្រើ​ប្រភេទ​រក​សារធាតុ​(​ហ្វូ​មី​លី​ន​) គឺ​លទ្ធផល​រក​មិនឃើញ​មាន​សារធាតុ​គីមី​នោះ​ឡើយ​។ នេះ​ដោយ​យល់​ឃើញ​ថា អាជីវ​ការ​ដូច​ជា​មានការ​យល់​ដឹង​ច្រើន​ចំពោះ​សុវត្ថិ​ត​ភាព​ចំណីអាហារ​លក់​តាម​ទីផ្សា​ដើម្បី​ការពារ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់ និង​បរិភោគ​។ លោក ឈុ​ន ពិសិដ្ឋ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់​ថា​៖

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បាន​សហការ​ជាមួយ​មន្ទី​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សា​ជា​ប្រចាំ​តាម​ការ​ណែនាំ​ពី​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជា​ការ​ណែនាំ​ដល់​អាជីវករ​ត្រូវ​ចូល​ការពារ​ទប់ស្កាត់​មិន​ឲ្យ​មានការ​លក់ដូរ រាល់​ទំនិញ​ដែល​ហួសការ​បិ​ច្ឆេ​ទ​ហើយ​ខូចគុណភាព​ដើម្បី​ការពារ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន