ទូត​កម្ពុជា​សហការ​ជាមួយ​តំណាងរាស្ត្រ​រដ្ឋសភា​ជាតិ​កូរ៉េ បើក​វេទិការ​សាធារណៈ

117

ប្រទេស​កូរ៉េ ៖ ប្រតិភូ​ស្ថានទូត​កម្ពុជា​ដឹកនាំ​ដោយ​លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុជា សហការ ជាមួយ​មូលនិធិ​គាំពារ​សង្គម និង​មជ្ឈមណ្ឌល​គាំពារ​ស្ត្រី​នៃ​ទីក្រុង​សរ​សាន់ តំណាង​ដោយ​លោក Sung Il-jung សមាជិក​រដ្ឋ​សភាព​ជាតិ​នៃ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ បាន​រៀបចំ​កម្មវិធី សំណេះសំណាល និង​បើក​វេទិការ​សាធារណៈ​ជាមួយ​បងប្អូន​នារី​ខ្មែរ​ដែល​មាន​ក្រុម​គ្រួសារ​កូរ៉េ ប្រមាណ​២០​គ្រួសារ នៅ​តំបន់​សរ​សាន់ ដើម្បី​ប្រមូល​រាល់​កង្វល់​បញ្ហា​ប្រឈម និង​សំណូមពរ​របស់ សហគមន៍​ខ្មែរ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​នៅ​សាធារណរដ្ឋ​កូរ៉េ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។

Loading...

ក្រោយ​ពី​បាន​ស្ដាប់​នូវ​ការ​អន់ចិត្ត និង​សំណូមពរ​របស់​បងប្អូន​ស្ត្រី​ខ្មែរ រៀប​ការ ក្រុម​គ្រួសារ​កូរ៉េ​នៅ​តំបន់​សរ​សាន់ លោក ឡុ​ង ឌី​ម៉​ង់ ឯកអគ្គរាជទូត បាន​ធ្វើការ​សុំ​ទោស ចំពោះ​មុខ​ពួក​គាត់ និង​ទទួលស្គាល់​នូវ​កង្វះខាត​ដែល​មិន​បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ បងប្អូន​ខ្មែរ​យើង​ដែល​មក​រស់នៅ​កូរ៉េ​បាន​គ្រប់កន្លែង​ដោយ​ពួក​គាត់​លើក​ឡើង​ថា ក្រុមការងារ​ស្ថានទូត ទៅ​សឹង​គ្រប់កន្លែង ប៉ុន្តែ​មិន​ព្រម​មក​ទី​នេះ​សោះ​។

ពាក់ព័ន្ធ​ជាមួយ​កង្វល់ និង​សំណូមពរ​ផ្សេង​ទៀត លោក​តំណាងរាស្ត្រ​តំបន់​សរ​សាន់​បាន​ចាត់​ឱ្យ​ក្រុមការងារ​ប្រមូល​ព័ត៌មាន​ជុំវិញ​នឹង​តម្រូវការ​របស់​សហគមន៍​ខ្មែរ​នៅ​តំបន់​សរ​សាន់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​។

ចំពោះ​វេទិការ​សាធារណៈ​គឺ​ស្ថានទូត​កម្ពុជា បាន​រៀបចំ​ជា​ប្រចាំ​នៅ​នឹង​មូលដ្ឋាន​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​កូរ៉េ​មជ្ឈមណ្ឌល​គាំពារ​ពលករ​មជ្ឈមណ្ឌល​គាំពារ​ស្ត្រី​អន្ដោរ​ប្រវេសន៍ និង​សមាគម​ខ្មែរ​តាម​តំបន់​នានា​ដើម្បី​ប្រមូល​រាល់​កង្វល់​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​សហគមន៍​ខ្មែរ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ