គ្រោះ​គ្រោះថ្នាក់​ចរាចរ​ពីរ​ថ្ងៃ ស្លាប់​១៣​នាក់ រ​របួសធ្ងន់​ស្រាល​២៤​នាក់

152

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២២ និង​២៣ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១៩​លើក (​យប់​១០​លើក​) ស្លាប់​១៣​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​១​នាក់​) របួសស្រាល​១២​នាក់ (​ស្រី​៤​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៨​លើក​ស្លាប់​៦​នាក់​, មិន​គោរព​សិទ្ធិ​៦​លើក ស្លាប់​១ ២​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​២​នាក់​,​ប្រជែង​១​លើក​, បត់​គ្រោះថ្នាក់​១​លើក ស្លាប់​៣​នាក់​,​ស្រវឹង​១​លើក​។

Loading...

សរុប​ស្លាប់​១៣​នាក់​៖ ម៉ូតូ​១១​នាក់​(​មិ ន​ពាក់មួក​៧​នាក់​) គោ​យន្ត​១​នាក់​,​ថ្មើរជើង​១​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច​៖ ម៉ូតូ​និង​ម៉ូតូ​៧​លើក​ស្លាប់​៤​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​លើក​ស្លាប់​៤​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ៣​លើក​ស្លាប់​១​នាក់​,​ក្រឡាប់​គោ​យន្ត​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច​និងរ​ថយ​ប្ត​ធំ​១​លើក​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣៧​គ្រឿង​នោះ​មាន ៖ ម៉ូតូ​២២​គ្រឿង​,​រថយន្ត​តូច​២៦​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង​,​គោ​យន្ត​១​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​។

យានយន្ត​បង្កហេតុ ៖ ម៉ូតូ​១៣​លើក​,​គោ​យន្ត​១​លើក​, រថយន្ត​តូច​២​លើក​,​រថយន្ត​ធំ​១​លើក​,​ថ្មើរជើង​១​លើក​,​យាន​ផ្សេង​ៗ១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ៖ ផ្លូវជាតិ​៩​លើក​,​ផ្លូវ​ខេត្ត​៨​លើក​,​ផ្លូវលំ​២​លើក​។ រាជធានី​-​ខេត្ត មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ៖ រាជធានី​ភ្នំពេញ​៣​លើក​ស្លាប់​២​នាក់​របួស​២​នាក់​, កំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់​,​ពោធិ៍សាត់​១​លើក​ស្លាប់​១​នាក់​,​ស្ទឹង​ត្រែង​១​នាក់ លើក​ស្លាប់​២​នាក់​,​តាកែវ​១​លើក​ស្លាប់​១​នាក់​របួស​២​នាក់​(​ស្រី​១​នាក់​),​ព្រះ​វិហារ​១​លើក​ស្លាប់​៣​នាក់​,​កោះកុង​១​លើកស្លា​១​នាក់​,​ស្វាយ​រៀង​១​លើក​ស្លាប់​១​នាក់ និង​ខេត្ត​ប៉ៃលិន​១​លើក​ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី