ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ

74

ខេត្តកណ្តាល ៖ គួរ​ឲ្យ​អាណិត​ណាស់ សាកសព​ស្ត្រី​ម្នាក់​បាន​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ មក​ពី​ភ្នំពេញ​ទៅ អ្នក​លឿង ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​ឈប់​ម៉ូតូ​ចុះ​ទៅ​បត់ជើង​ស្រាប់តែ ប្រទះ​ឃើញ សាកសព​មនុស្ស​ម្នាក់​ដេក​ស្លាប់ បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

Loading...

ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃអាទិត្យ ០៦​រោច ខែជេស្ឋ ឆ្នាំកុរ ឯក​ស​ក័​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨ និង​៣០​នាទី​នៅ​ចំណុច ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៨-៤៩ ក្នុងភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​០១​នាក់ ភេទ​ស្រី អាយុ​ប្រហែល​៤៥​ឆ្នាំ ស្លៀកខោ​ពណ៌​ខ្មៅ​ជើងវែង ពាក់អាវ​ដៃខ្លី​ពណ៌​ខ្មៅ អាវ​ក្នុង​ប្រផេះ មាន​បង់ក​ក្រមា​ពណ៌​ក្រហម ដេក​ផ្គាប់​មុខ សក់​ក្បាល​ជ្រុះ និង​មាន​ខ្សែ​ចង្កេះ​ចំនួន​០៣​ខ្សែ​។

សាក្សី​បាន​ឲ្យ​ដឹង​ថា​៖ នៅ​ថ្ងៃខែ​ឆ្នាំ និង​ពេលវេលា​ម៉ោង​ខាងលើ មាន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ ទៅ​អ្នក​លឿង ពេល​មក​ដល់​ចំណុច​កើតហេតុ បាន​ឈប់​ម៉ូតូ​ចុះ​ទៅ​បត់ជើង ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​មនុស្ស​ម្នាក់​ដេក​ស្លាប់ រួច​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច បាន​ចុះ​មក​ដល់ កន្លែង​កើតហេតុ​ហើយ​បាន​ហ៊ុំ ខ្សែ​ព័ទ្ធ​ទីកន្លែង​កើតហេតុ និង​រាយការណ៍​ជូន​ជំនាញ​ស្រុក​ខេត្ត ដើម្បី​ចុះ ពិនិត្យ​សាកសព​៕ ដោយ ៖ ប៉ឹង ឆដា