សាខា​កាំកុងត្រូល​ខេត្ត បន្ត​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ

34

ខេត្ត​ប៉ៃលិន ៖ ខណៈ​ដែល​ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព និង​ហួស​សុពលភាព នៅ​តាម​តូប​ប​នានា ដែល​ដាក់​តាំង​លក់​តាម​គេហដ្ឋាន ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ លោក ឈឹ​ម វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​លើក​ឡើង​ថា​៖

Loading...

ដោយ​មាន​ណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ឲ្យ​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ខូចគុណភាព និង​ហួស​សុពលភាព​នៅ​តាម​តូប​នានា ផ្សារ សាលារៀន មាត់ច្រក និង​ជា​ពិសេស​ត្រូវ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឲ្យ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​មើល​ទំនិញ និង​ការ​រៀបចំ​ទុកដាក់ ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ន័យ​ថែរក្សា​ការពារ​សុខភាព និង​លើកកម្ពស់​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​សមស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។

ទើប​ដូច្នេះ​ហើយ​នៅ​ពេល​នេះ បាន​សាខា​កាំកុងត្រូល​ខេត្ត​ប៉ៃលិន​ធ្វើការ​ចុះ​ផ្ទាល់ និង​ណែនាំ​ផ្ទាល់ ដើម្បី​ឲ្យ​បងប្អូន​ជឿជាក់​នៃ​ការ ថែរក្សា​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​ទប់ស្កាត់​ទំនិញ​ដែល​គ្មាន​ការ​អនុញ្ញាត គ្មាន​ស្លាក​សញ្ញា ត្រឹមត្រូវ ទំនិញ​ដែល​នាំ​ចេញពី​ប្រទេស​ជិតខាង​មិន​ត្រឹមត្រូវ ទំនិញ​ខូចគុណភាព ហួស​សុពលភាព កុំ​ឲ្យ​មានការ​ដាក់​តាំង​លក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ខាតបង់​ថវិកា ពេលវេលា ផង​ដែរ​។

លោក​ប្រធាន​សាខា​បាន​បន្ត​ថា​៖ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ និង​ការ​បរិភោគ​ប្រកបដោយ​អនាម័យ​ខ្ពស់ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​ជីវ​ករ​ត្រូវធ្វើ​យ៉ាងណា​ចូលរួម​យល់​ដឹង​ពី​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ ដែល​ធ្វើការ​ចុះ​ណែនាំ​ជា​ប្រចាំខែ សំដៅ​ពង្រឹង​ការ​ថែរក្សា​ការពា​សុខភាព​ប្រកបដោយ​គុណភាព​ល្អ ស្រប​តាម​ផែនការ​គោលដៅ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។ នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក ឈឹ​ម វាសនា បាន​បញ្ជាក់​ថា​៖

បើសិន​អាជីវករ​ទាំងអស់​មិន​គោរព និង​ធ្វើ​តាម​ការ​ណែនាំ​របស់​សាខា​កាំ​ត្រូល​ទេ​នឹង​ត្រូវធ្វើ​ទៅ​តាម​ច្បាប់​ដោយ​មាត្រា​ទី​១៦ និង​៦៣ ដោយ​ផ្ត​ន្ទ​ទោស​ពី​១​ខែ​ទៅ​១​ឆ្នាំ ដែល​យក​ទំនិញ​ដែល​ខូច​គុណ​យក​លក់​តាំង​លក់​ឲ្យ​ប្រជាជន ដែល​បណ្តាល​ឲ្យ​ខូចសុខភាព​។ សូម​បញ្ជាក់​ថា​៖ ក្នុង​ពេល​ចុះ​ពិនិត្យ​ទំនិញ មន្ត្រី​ជំនាញ​សាខា​កាំ​កុង​ខេត្ត បាន​ដកហូត​ទំនិញ​ខូចគុណភាព​មួយ​ចំនួន​ពី​អាជីវករ រួម​មាន​៖ នំ​ស្រួយ ៣២​កញ្ចប់ ស្មើនឹង​១១​គីឡូក្រាម ស្ករ​គ្រាប់ ៤០​កញ្ចប់ ស្មើនឹង​២,២​គីឡូក្រាម ដើម្បី​យក​ទៅ​កម្ទេច​ចោល​៕ ដោយ ៖ នី​យ៉ា