គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ​ស្លាប់​៩​នាក់ រង​របួសធ្ងន់​ស្រាល​២០​នាក់

45

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង​១៧​លើក (​យប់​១៣​លើក​) ស្លាប់​ប្រុស​៨​នាក់ របួសធ្ងន់​១៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។ ស្លាប់​សរុប​៩​នាក់ ម៉ូតូ​៦​នាក់​(​មិន​ពាក់មួក​៦​នាក់​) ថ្មើរជើង​៣​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៨​លើក ស្លាប់​៥​នាក់​,​មិន​គោរព​សិទ្ធិ​៣​លើក ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​៤​លើក ស្លាប់​២​នាក់​,​ប្រជែង​១​លើក​, ស្រវឹង​១​លើក​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​៣​លើក​, ម៉ូតូ និង​រថយន្ត​តូច​៤​លើក ស្លាប់​៣​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​៤​លើក ស្លាប់​៣​នាក់​,​ម៉ូតូ និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​, ម៉ូតូ និង​ផ្សេង​ៗ១​លើក​,​រថយន្ត​តូច និង​រថយន្ត​តូច​១​លើក​,​រថយន្ត​តូច និង​ថ្មើរជើង​២​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣០​គ្រឿងក្នុង​នោះ​មាន​៖ ម៉ូតូ​១៨​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​៥​គ្រឿង​,​ថ្មើរជើង​៣​នាក់​។ យាន​បង្កហេតុ​៖ ម៉ូតូ​៧​លើក​,​រថយន្ត​តូច​៦​លើក​,​រថយន្ត​ធំ​៤​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ​៖ ផ្លូវជាតិ​១១​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​៤​លើក​។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ រាជធានី​ភ្នំពេញ​៥​លើក ស្លាប់​៣​នាក់​របួស​៧​នាក់​,​ស្វាយ​រៀង​២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​,​ព្រៃវែង​១​លើក​ស្លាប់​១​នាក់​,​តាកែវ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​កំពង់​ឆ្នាំ​១​លើក​ស្លាប់​១​នាក់​,​ពោធិ៍សាត់​១​លើក​ស្លាប់​១​នាក់ និង​ខេត្តសៀមរាប​១​លើក​ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៥០៩៥​គ្រឿង​(​ម៉ូតូ​៤៩%) មធ្យោបាយ​ល្មើស ១០៥៤​គ្រឿង​(៣៦%) អប់រំ​៣៨៤​គ្រឿង​(​ម៉ូតូ​៥៦%) មធ្យោបាយ​ពិន័យ​៦៧០​គ្រឿង​(​ម៉ូតូ​៥២%)​។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៣៩​គោលដៅ ៖ ម៉ូតូ​ចូល​គោលដៅ​២៤៣៩​គ្រឿង អប់រំ​២០៩​គ្រឿង ពិន័យ​ចំនួន​សរុប​២៩២​គ្រឿង (​មួក​១៩៥​គ្រឿង កញ្ចក់​៨២​គ្រឿង បញ្ច្រាសទិស​០​គ្រឿង ផ្សេង​ៗ១៥​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី