ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​ក្នុង​ហេតុការណ៍រ​លំបាក់​អាគារ​៧​ជាន់ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​បិទ​បញ្ចប់

108

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​យប់​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​គោរព​ជម្រាប​ជូន សម្ដេច ទ្រង់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សាធារណជន និង​អ្នក​សារព័ត៌មាន ឲ្យ​បាន​ជ្រាប​ថា ៖ ប្រតិបត្តិការ​នៃ​ការ​រុករក​ជន​រង​គ្រោះ​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​រលំ រយៈពេល​២​ថ្ងៃ​កន្លះ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ ត្រឹម​ម៉ោ​១៩:៣០​នាទី ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ​។

Loading...

តុល្យការ​ជន​រង​គ្រោះ​ដែល​ក្រុមការងារ ជួយ​សង្គ្រោះ​យក​ចេញពី​គំនរ​បាក់បែក​មាន​ចំនួន​៥៤​នាក់ ក្នុង​នោះ​ស្លាប់​២៨​នាក់ ស្រី​០៤​នាក់ និង​រង​របួស​ចំនួន​២៦​នាក់ ស្រី​០២​នាក់​។ ចំពោះ​ជន​រង​គ្រោះ​បាត់បង់​ជីវិត ត្រូវ​បាន​ក្រុម​គ្រួសារ​មក​បំពេញ​ឯកសារ​ទ​ទួ​ក​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំនួន​២៧​សព ដោយឡែក​សព​ដែល​នៅ​សល់ មួយទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ សូម​ក្រុម​គ្រួសារ​ទាក់ទង​ទៅ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​។

ជា​ថ្មី​ម្ដងទៀត​ក្នុង​នាម​រដ្ឋបាល​ខេត្ត សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​នៅ​ទីតាំង​កើតហេតុ​រយៈពេល​២​ថ្ងៃនេះ និង​ឧ​ប​ត្ថ​ម​ជា​ថវិកា​ផង​នោះ គឺ​ពិតជា​បាន​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​បងប្អូន​កម្មករ​ជា​ជន​រង​គ្រោះ និង​ក្រុម​គ្រួសារ ហើយ​ជា​ការ​លើកទឹកចិត្ត​ដ៏​ធំធេង​ដល់​បងប្អូន​ក្រុមការងារ ដែល​ចូលរួម​ក្នុង​បេសកកម្ម​រុករក​ជន​រង​គ្រោះ​ដោយសារ ឧបទ្ទវហេតុ​ដ៏​អាក្រក់​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្ត​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ជួ​សង្គ្រោះ ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា ប្រើ​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ចេញពី​គំនរ​បាក់បែក​នៃ​អគារ​ដួល​រលំ​នេះ​។ សូម​គោរព​អរគុណ​នូវ​សន្ដាន​ចិត្ត និង​ការ​ចូលរួម​វិភាគទាន ទាំង​កម្លាំងកាយ កម្លាំងចិត្ត សម្ភារ ថវិកា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ដែល​បាន​យកចិត្តទុកដាក់​តាមដាន សភាពការណ៍ និង​បាន​ជូនពរ​ដល់​ជន​រង​គ្រោះ​ឲ្យ​រួច​ផុត​ពី​គ្រោះ​ដ៏​កំណាច​នេះ ទាំងនេះ​គឺ​ពិតជា​ការ​ជួយ​ឧ​ប​ត្ថ​ម គាំ​ត្រ​ឆ្លើយ​តប​ទៅ​នឹង​កិច្ចការ​ស​ង្គោះ​បន្ទាន់​។

ទ​ង្វើ​ទាំងនេះ​បាន​បង្ហាញ​ឲ្យ​ឃើញជាក់ស្ដែង​នូវ​ការ​ឯកភាព សាមគ្គីភាព ក៏​ដូច​ជា​ឧត្ដមគតិ​ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​នៅ​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាម​គ្គុ​ទ្ទេស​ដ៏​ឧត្តុ​ង​ឧត្តម​។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​សូម សម្ដេច ទ្រង់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សា​ធារ​ជន និង​អ្នក​សារព័ត៌មាន មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕