សម្រេច​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន បុគ្គលិក​ធនាគារ​LOLC បើករថយន្ត​បុក​ស្ត្រី​ម្នាក់​ស្លាប់

125

ខេត្តកណ្តាល ៖ លោក គឹ​ម រ​ត្ន័​ណា​រិ​ន អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន បុគ្គលិក​ធនាគារ LOLC ដែល​បើករថយន្ត​បុក​ស្ត្រី​ម្នាក់​ស្លាប់​នៅ​ស្រុក​ស្អាង ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ «​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឧ​ឲ្យ​ស្លាប់​អ្នក​ដទៃ​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​គល់​ស្ពាន​ឆ្លង​ទន្លេបាសាក់ ត្រើយ​ខាងលិច មាន​ទីលំនៅ​ភូមិ ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ តាម​បញ្ញា​ត្តិ​មាត្រា​៨៥ នៃ​ច្បាប់​ស្តី​ពី​ចរាចរ​ផ្លូវគោក​។

Loading...

ជនជាប់ចោទ​មានឈ្មោះ ហេង គឹ​ម​ហ៊ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ប្រធាន​សាខា មីក្រូហិរញ្ញវត្ថុ LOLC ដែល​មា​នទី​តាំងនៅ​ចំណុច​គល់​ស្ពាន​ឆ្លង​ទន្លេបាសាក់ ត្រើយ​ខាងលិច មាន​ទីលំនៅ​ភូមិ ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​មានឈ្មោះ គង លឹ​ម​អូន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ​។ សាក្សី​បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ​មាន​បុរស​ម្នាក់​បាន​ជិះ​រថយន្ត​ទៅ​បុក​ស្ត្រី​ដែល​កំពុង​តែ​ជិះ​កង់ ដែល​មាន​ទិស​ដៅ បញ្ច្រាស​គ្នា​បុក​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​កណ្តាល​ទ្រូងផ្លូវ និង​ខូចខាត​កង់​ខ្ទេច​ខាង​មុខ ហើយ​រថយន្ត​ខូច​ស្រាល​១​គ្រឿង​។

ខណៈ​ពេល​ជន​បង្ក​បាន​បុក​ស្ត្រី​វ​យ័​ចំណាស់​រួច​មក​បម្រុង​នឹង​រត់ តែ​ពលរដ្ឋ​អ្នក​ជិតខាង​បាន​ចាប់​ឃាត់​ឲ្យ​មានការ​ទទួលខុសត្រូវ ព្រោះថា ជន​បង្ក​បាន​បើករថយន្ត​ចូល​ខាងស្តាំ ជន​រង​គ្រោះ ស្រប​ពេល​ជន​រង​គ្រោះ​បាន​ជិះ​កង់​អែប​ខាងស្តាំ​តម្រង់​ទៅ​ផ្ទះ​គាត់ នេះ​បើ​យោង​តាម​សាក្សី​នៅ​ហ្នឹង កន្លែង​កើត ហេតុ​បាន​ប្រាប់ ខណៈ​អ្នក​សារព័ត៌មាន​យើង​បាន​ចុះ​ដល់ទី​កន្លែង​បន្ទាប់​ពី​កើតហេតុ​។

ជន​បង្ក​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ពោធិ​កណ្ដាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បើកបរ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1B-2869 បើកបរ​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ( ច្បារ​អំពៅ​.​ព្រែក​ជ្រៃ​) បាន​បុក​ជាមួយ អ្នក​ជិះ​កង់​ឈ្មោះ គង លឹ​ម​អូន ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មុខរបរ​កសិករ មាន​ទី​លំ នៅ​ភូមិ ឃុំ​កើតហេតុ ជិះ​កង់​មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង ឃើញ​ថា ជន​បង្ក​បាន​ជិះ​រថយន្ត​ចូល​ខាងស្តាំ បាន​ទៅ​បុក​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ ជន​បង្ក​បាន​សារភាព​ថា បើកបរ​រថយន្ត​ដោយ​ងងឹតមុខ​រេ​ចង្កូត​ទៅ ខាងឆ្វេង​ដៃ​របស់​ខ្លួន​ទៅ​បុក​អ្នក​ជិះ​កង់ ដែល​មាន​ទិស​ដៅ​បញ្ច្រស​គ្នា​បណ្តាល​ឲ្យ​ស្លាប់ នៅ​កន្លែង​កើតហេតុ​ពិតមែន​៕ ដោយ ៖ ប៉ឹង ឆដា