ភ្នំ​ឆ័​ត្រ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ជា​អតីត​តំបន់​សង្គ្រាម​ក្តៅ

46

ខេត្តបន្ទាយមានជ័យ ៖ ភ្នំ​ឆ័​ត្រ​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អតីត​ជា​តំបន់​សង្គ្រាម​ក្តៅ បាន​ក្លា​យមក​ជា​តំបន់​អភិវឌ្ឍ​របស់​កងទ័ព ហើយ​កងទ័ព​ត្រូវ​មាន​សមត្ថភាព​ជំនាញ​គ្រប់គ្រាន់ ក្នុង​ការ​គ្រប់គ្រង ដឹកនាំ​បញ្ជា ការ​បំពេញ​តួនាទី​ភារកិច្ច ស្រប​តាម ការ​កែទម្រង់ របស់​កង​យោធពលខេមរភូមិន្ទ​ដោយ​ចាត់​ទុក​ការងារ កំណែទម្រង់ ជា​ការងារ ប្រចាំ​ថ្ងៃ ដើម្បី​កែ​លម្អ ពង្រឹង និង​បង្កើន​សមត្ថភាព​សំដៅ​លើកកម្ពស់​ការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី នៃ ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​សក្តិ​សម ដែល​មាន​ទំនុកចិត្ត​ពី​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មាន​ចំពោះ​កង​យោធពលខេមរភូមិន្ទ​។

Loading...

នេះ​ជា​ប្រសាសន៍ លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្នុង​ពិធី​សម្ពោធ​សមិទ្ធិ​ផល​នានា និង​ប្រកាស​មុខងារ ផ្ទេរ​ភារកិច្ច​ថ្នាក់​មេបញ្ជាការ​តំបន់​អភិវឌ្ឍ​ភ្នំ​ឆ័​ត្រ និង​ធ្វើ​ទស្សន​សិក្សា កសាង​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​របស់​តំបន់​អភិវឌ្ឍ​ភ្នំ​ឆ័​ត្រ យោធភូមិ​ភាគ​ទី​៥ ស្ថិត​ក្នុងភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ នឹង​បាន​ចូលរួម​ផង​ដែរ មាន​លោក សួន បវរ លោក​មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ សេនាធិការ​រង មេបញ្ជាការ មេបញ្ជាការ រង​តំបន់​១ បន្ទាយ​មាន​ជ័យ អស់លោក មេបញ្ជាការ មេបញ្ជាការ​រង គ្រប់​កងឯកភាព កងពល តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​វរ​សេនា​តូច តំណាង អាជ្ញាធរ​ឃុំ កង​នគរបាល​ព្រំដែន និង​នាយទាហាន សរុប ២៤៥ នាក់​។

ក្នុង​សកម្មភាព​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ កងទ័ព​ដែល​កំពុង​បំពេញភារកិច្ច​នៅ តាម​ប៉ុស្តិ៍​ប៉ម​ជួរ​មុខ នៃ​ខ្សែបន្ទាត់​ព្រំដែន នឹង​ធ្វើ​ទស្សនកិច្ច​សិក្សា ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩ នៅ តំបន់​អភិវឌ្ឍ​ភ្នំ​ឆ័​ត្រ​យោធភូមិ​ភាគ​ទី​៥ នា​ពេល​នោះ​ប្រតិភូ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន និង​នាយទាហាន អមដំណើរ បាន​អញ្ជើញ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ស្នាក់​នៅ​០១ខ្នង។

ដែល​ជា​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន និង​លោក​ជំទាវ ទី​ម ដា​និ​ត ព្រមទាំង​បាន​ទស្សនា ការ​សម្តែង​លំ​ហាត់​កាយវិការ របស់​កងកម្លាំង ការ​គោរព​ទង់ជាតិ ដែល​គ្រប់​ស្ថាប័ន អនុវត្តន៍​ជា​ប្រចាំ និង​ពិនិត្យ​ទីតាំង​កន្លែងធ្វើការ​ងារ បណ្តា​ប៉ុស្តិ៍​យាម​ប្រចាំការ​អគារ​ធ្វើ​ការងារ បន្ទាប់​មកប្រតិភូ​បាន​បន្ត​ពិនិត្យ​ជុំវិញ​ប្រព័ន្ធ​ការពារ​ទីតាំង​រឹង​មាំ​ដែល​ជា​កត្តា​សំខាន់​របស់​កង​យោធពលខេមរភូមិន្ទ ដោយឡែក ការងារ ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​របស់​តំបន់​អភិវឌ្ឍ​បាន​ចូល​ជ្រៅ​លើ​ការងារ​ដាំ​ដុះ ដំណាំ​ផ្សេង​ៗ បន្លែ​គ្រប់មុខ ការ​ច​ញ្ចឹ​ម សត្វ​មាន់ ទា ជ្រូក ការ​ចិញ្ចឹម​ត្រី និង​ផ្ទះបាយ​គំរូ ថ្នាក់​កងអនុសេនាធំ ដែល​ភាព​រីក​ចម្រើន​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ការងារ​ការពារ​។

មេបញ្ជាការ​តំបន់​អភិវឌ្ឍ​ភ្នំ​ឆ័​ត្រ លោក​វរសេនីយ៍ឯក ង៉ែត ព្រឿ​ង បាន​មាន​មតិ​ស្វាគមន៍ និង​របាយការណ៍ បាន​បញ្ជាក់​ពី​សកម្មភាព និង​ភាព​រីក​ម្រើ​ន​របស់​អង្គភាព​តំបន់​អិ​វ​ឌ្ឍ​នា​រយៈពេល​កន្លង​មក​និង បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ ច័ន្ទ សុ​ថុ​ន ប្រធាន​គណៈកម្មាធិការ​ពង្រឹង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ និង​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ មាន មតិ​ចូលរួម​រិះគន់​ក្នុង​នៃ​ស្ថាបនា ដើម្បី​មូលដ្ឋាន​កែ​លម្អ​ដក​ពិសោធន៍​ទៅ​វិញ​ទៅ​មក ហើយ​បាន​ធ្វើការ វាយតម្លៃ​រាល់​ចំណុចខ្លាំង​ខ្សោយ​ផង​ដែរ​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​សម្តែង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ អស់លោក នាយទាហាន ពល​ទាហាន ទូ​ទាំង​តំបន់​អភិវឌ្ឍ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​បំពេញ​តួនាទី ភារកិច្ច ប្រកបដោយ​ភាព​សហ​ការណ៍​កន្លង​មកនេះ ហើយ​បាន​ពុះពារ​គ្រប់ការ​លំបាក ក្នុង​ការ​កសាង នូវ​សមិទ្ធផល​ជា​ច្រើន ពិសេស ការ​កសាង​ផ្ទះបាយ​គំរូ​សមរម្យ ក្នុង​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បាន​គ្រប់គ្រង កម្លាំង​មាន​មុខជា​ប្រចាំ ព្រម​ជាមួយ​ការ​ផ្តល់​នូវ​គោល​គំនិត​បទ​ពិសោធន៍​ល្អ​ៗ​ដល់​នាយទាហាន ពល​ទាហាន និង​បាន​ដោះស្រាយ​ការ​ជួប​លំបាក រាល់​ភាព​ប្រឈម​ផង​ដែរ​។

លោក​ឧត្តមសេនីយ៍ ឯក សំ​អូន បាន​ធ្វើការ​បូក​សរុប​ឡើង​វិញ​រាល់​ចំណុចខ្លាំង​ខ្សោយ និង​បាន​ធ្វើការ​កែតម្រូវ​រាល់​ចំណុច​ខ្វះខាត មួយ​ចំនួន​បាន​ផ្តល់​លទ្ធភាព​គ្រប់​សកម្មភាព​ការងារ ព្រមទាំង​បាន​លើក​ឡើង​ថា កងទ័ព គឺជា​ឆ្អឹងខ្នង របស់​រាជរដ្ឋាភិបាល ដូចនេះ​ត្រូវ​បង្កើន​ការ​បេ្ត​ជ្ញា​ចិត្ត អនុវត្តន៍​នូវ​បទបញ្ជា​លក្ខន្តិកៈ​របស់ កង​យោធពលខេមរភូមិន្ទ ស្មោះត្រង់​ដាច់ខាត​ការពារ ជាតិ សាសនា ព្រះ​មហា​ក្ស​ត្យ និង​អនុវត្ត​នូវ អនុសាសន៍​១០​ចំណុច របស់​សម្តេច​តេ​ជោ ឲ្យ​ទទួល​បាន​ជោគជ័យ ហើយ​នេះ​ក៏​ជា​ការ​ធ្វើ​ទស្សន​សិក្សា ស្វែង​យល់​នូវ​ភាព​រីក​ចម្រើន​នៅ​តាម​កងឯកភាព​តំបន់​អភិវឌ្ឍន៍​ដែល​ជា​ការ​លើកកម្ពស់​ជីវភាព​កងទ័ព រស់នៅ​បាន​សមរម្យ និង​បាន​រួមចំណែក​លើ​ការងារ​ចលនា ប្រឡងប្រណាំង ក្នុង​អង្គភាព ព្រមទាំង​បាន ឧបត្ថម្ភ​ដល់​កម្មវិធី ជា​ថវិកា​០២​លាន​រៀល ផង​ដែរ​៕ ដោយ ៖ ហួត សុង​ហាក់