រថយន្ត​ដឹក​ដី​គេច​រថយន្ត​ដឹក​ដី ជ្រុល​បុក​រថយន្ត​ស្រា​បៀរ​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​របួសធ្ងន់​ស្រាល​៣​នាក់

94

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​បាន​គេច រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​បត់​ឆ្លងផ្លូវ​ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ដ​ដឹក​ស្រា​បៀរ​មួយ​គ្រឿង​បើកបរ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​រួម​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់ ស្រាល ៣​នាក់​។ គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​រសៀល ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ ២០១៩ តាម​បណ្តោយ​វិ​ថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​កប់​ស្រូវ​តូច ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ​។

Loading...

រថយន្ត ដែល​បង្ក​គ្រោះថ្នាក់​នោះ​ត្រូវ​បាន​នគរបាល​ឲ្យ​ដឹង​ថា ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​ដី ពណ៌​ឈាម​ជ្រូក ពុំ​មាន​ស្លាក​លេខ​ឡើយ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ ចំណែក​រថយន្ត​ដឹក​ស្រា​បៀរ ម៉ាក FUSO ពណ៌​លឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-០៩៥៣ បើកបរ​ដោយ​ឈ្មោះ ធឿ​ន ចាន់​វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​លំនៅ​ខេត្តព្រៃវែង បាន​រង​របួសស្រាល​។ ដោយឡែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង បាន​រង​របួស​២​នាក់​ប្តី​ប្រពន្ធ ពុំ​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ដី​បាន​ធ្វើ​ដំណើរ ដោយ​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី ពី​កើត​ទៅ​លិច​។

នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់ កន្លែង​កើតហេតុ​រថយន្ត​នោះ ក៏​បាន​គេច​រថយន្ត​ដឹក​ដី មួយ​គ្រឿង​ទៀត​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​បត់​ចូល​រណ្តៅ​ដី​លោក​ឧកញ៉ា ញឹក ផ​ន ហៅ​តា​កៅ ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ស្រា​បៀរ​ដែល​បើក​ស្រប​ជាមួយ​រថយន្ត​ដឹក​ដី​នោះ​។ តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​គឺ​រថយន្ត​ដឹក​ដី​បាន​បុក​រថយន្ត​ស្រា​បៀរ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ស្រា​បៀរ​ខ្ទេច​ទ្រុង​ធ្លាក់​ស្រា​បៀរ​ពេញ​ផ្លូវ និង​រេ​ចង្កូត​ធ្លាក់​ផ្លូវ កៀរ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​ស្របគ្នា ធ្លាក់​ផ្លូវ​ដែល​បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​២​នាក់​បាន​រង​របួស រីឯ អ្នកបើកបរ​រថយន្ត​ស្រា​បៀរ​បាន​រង​របួសស្រាល​កៀប​ជាប់​។

ចំណែក​រថយន្ត​បង្ក​ក៏​បាន​ទៅ​មុខ បាន​បន្តិច​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ រថយន្ត​ត្រូវ​បាន​នគរបាល​ចុះ​ទៅ​វាសវែង ហើយ ហៅ​រថយន្ត​មក​ស្ទូច​បញ្ជូន​ទៅ​កាន់​ការិយាល័យ ចរាចរណ​ផ្លូវគោក ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​៕ ដោយ ៖ ម៉េ​ង ធា