លោក យន្ត មីន នឹង​ក្លាយជា​នាយ​ឧត្តមសេនីយ៍ និង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ

236

រាជធានី​ភ្នំពេញ ៖ លោក យន្ត មីន អតីត គណៈ​អភិបាលខេត្ត ព្រះ​សីហ​នុ បាន​ទទួល​ការ​តែង​តាំងពី​ព្រះមហាក្សត្រ ជា​នាយ​ឧត្តមសេនីយ៍ និង​ជា​រដ្ឋលេខាធិការ ក្រសួងការពារជាតិ​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​។

Loading...

លោក យន្ត មីន មុន​នេះ​ត្រូវ​បាន​តែងតាំង​ដើម្បី​ទទួល​ភារកិច្ច​ថ្មី បន្ទាប់​ពី​លោក​បាន សារភាព​ទទួលស្គាល់​នូវ​កំហុស និង​បាន​ស្នើ​មក​សម្តេច​នាយក​រដ្ឋមន្ត្រី ដើម្បី​សុំ​លាលែង​ចេញពី​មុខ​តំណែង ពាក់ ព័ន្ធ​ទៅ​នឹង​ករណី​ដួល​បាក់​រលំ​សំណង់​អគារ ៧​ជាន់ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៨​នាក់ និង​របួស ២៦ នាក់ កន្លង​មកនេះ​៕