ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ស្លាប់ សង្ស័យ​ករណី​ឃាតកម្ម

116

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ប្រទះ​ឃើញ​ដេក​ផ្កាប់មុខ​ស្លាប់​នៅ​គល់​ស្ពាន​ព្រះ​គន្លង ស្រុក​ខ្សាច់កណ្តាល សង្ស័យ​ករណី​កាប់សម្លាប់​។ ហេតុការណ៍​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃអាទិត្យ ១៣​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ជាប់​ផ្លូវជាតិ​៨A (​ស្ពាន​ព្រែក​រូង​) ស្ថិត​នៅ​ភូមិ​អន្លង់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

Loading...

ជន​រង​គ្រោះ​ឈ្មោះ មឿ​ក សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។ សាក្សី​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ពាក់​អាវយឺត​ក្រៅ​ដៃ​វែង​ពណ៌​ខ្មៅ ឆ្នូត​លឿង អាវ​ក្នុង​ពណ៌​ទឹកប៊ិច ស្លៀកខោ​ពណ៌​ត្នោត​ជើងវែង មាន​កម្ពស់​ប្រហែល ១,៥០​ម៉ែត្រ​។

ប្រភព​ព័ត៌មាន​បាន​លួច បង្ហើប​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា បុរស​ម្នាក់​ដែល​ប្រទះ​ឃើញ​ស្លាប់​នោះ​សង្ស័យ​ករណី​ឃាតកម្ម ដោយនៅ​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​កាប់​ជា​ច្រើន​កន្លែង​។ ហើយ​ជន​ដៃដល់​សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​៕ ដោយ ៖ ប៉ឹង ឆដា