កងការពារ​ព្រំដែន​លេខ​៥០៣​ចំនួន​៥០​នាក់ ត្រូវ​បាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​ការពារ​ព្រំដែន

72

ខេត្ត​បាត់បង ៖ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​ទីបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៣ ស្ថិត​នៅ​ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​តំបន់​១ បន្ទាយ​មាន​ជ័យ និង​អង្គភាព​ជំនាញ​មាន​ប៉ូលិស​ការពារ​ព្រំដែន អង្គភាព​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត បាន​មក​ចូលរួម​។

Loading...

លោក​វរសេនីយ៍ទោ ឯម ភក្តី មេបញ្ជាការ​រង​កងការពារ​ព្រំដែន​លេខ​៥០៣ បាន​អាន​របាយការណ៍ ស្វាគមន៍ ដែល​មាន​ពេលវេលា​ហ្វឹកហ្វឺន​រួម​ចំនួន​៤៥​ថ្ងៃ ដោយ​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​ជំនាញ​ព្រំដែន​ដែល​មាន យុទ្ធវិធី​ថ្មើរជើង បច្ចេកទេស​អាវុធ​ថ្មើរជើង អប់រំ​ចិត្តសាស្ត្រ និង​វិធីសាស្ត្រ​ហ្វឹកហ្វឺន​មាន ប្រមូលផ្តុំ​រៀន​ទ្រឹស្តី​ក្នុង​ថ្នាក់ និង​អនុវត្តន៍​ជាក់ស្តែង​នៅ​ទីលានប្រយុទ្ធ ដោយ​មានការ​ជួយ​ផ្តល់​ធានា​ការ​ស្នាក់​នៅ​ហូប​ចុក​១​ថ្ងៃ​៣​ពេល ឧបត្ថម្ភ​ពី​នាយកដ្ឋាន​ផ្គត់​ផ្គង​ក្រសួងការពារជាតិ មេបញ្ជាការ​កងទ័ពជើងគោក និង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្នុង​គោលបំណង​ពង្រឹង​បន្ថែម​ទៀត​ចំពោះ​ជំនាញ​កងទ័ព​ការពារ​ព្រំដែន​ឲ្យ​កាន់តែ​មាន​គុណភាព​សម្រាប់​ពេល​អនាគត​។

បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ បាន​ផ្តាំផ្ញើ​ថា នេះ​គឺជា​ការ​បណ្តុះបណ្តាល​ទាហាន​វ័យក្មេង សម្រាប់​បន្តវេន ដែល​ត្រូវ​ពង្រឹងគុណភាព​ក្នុង​អង្គភាព​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដូច្នោះ​សូម​យកចិត្តទុកដាក់​អនុវត្តន៍ ឲ្យ​បាន​ល្អ​ពេល​ត្រឡប់​យក​ទៅ​ធ្វើ​ក្នុង​អង្គភាព​វិញ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​បន្ថែម​ទៀត​។

លោក​ឧត្តមសេនីយ៍ទោ លោក​បាន​បន្ថែម​ទៀត​ថា សូម​កងទ័ព​ទាំងអស់​កុំ​ជឿ​ពាក្យឃោសនា​ញុះញង់ ពី​ក្រុម​នៅ​ក្រៅប្រទេស​ឲ្យ​សោះ​ដែល​បាន​តែ​ពាក្យឃោសនា​ក្នុង​ជួរ​កងទ័ព​ឲ្យ​ងាក​ទៅ​ប្រឆាំង​រាជរដ្ឋាភិបាល​ដែល​កំពុង​ការពារ​សុខ​សន្តិភាព​កំពុង​តែ​មាន​សព្វ​ថ្ងៃនេះ ហើយ​សូម​នាំ​គ្នា​គោរព​ការងារ​ប្រចាំ​ថ្ងៃ​ដែល​មាន​សណ្តាប់ធ្នាប់ ក្នុង​អង្គភាព​បទបញ្ជាផ្ទៃក្នុង​ត្រូវ​រក្សា​សុខមាលភាព​ប្រយ័ត្ន​ចៀសវាង​មូស​ខ្លាខាំ​បង្ក​ការ​កើត​ជំងឺគ្រុនចាញ់។

ព្រោះ​ចូល​ដល់​រដូវភ្លៀង ចៀសវាង​ដាច់ខាត​ការ​ប្រៀ​ប្រាស់​សារធាតុ​ញៀន​នៅ​ក្នុង​អង្គភាព បើ​មាន​ត្រូវ​បណ្តេញចេញ ពី​ក្នុង​ជួរ​អង្គភាព រក្សា​សាមគ្គីភាព​ផ្ទៃក្នុង និង​សំខាន់​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​មាន​ជួប​គ្រោះ​មហន្តរាយ ឲ្យ​បាន​ទាន់​ពេលវេលា និង​គ្រប់​ទីកន្លែង​របស់​កងទ័ព​យើង​៕ ដោយ ៖ ហួត សុង​ហាក់