ពេល​ចាប់​បា​ថា​យក​ទៅ​ធ្វើ​ផ្ទះ តាម​ការ​ពិត​ឈ្មួញ​នៅ​ពីក្រោយ​ខ្នង​សោះ !

46

ខេត្តកំពង់ឆ្នាំង ៖ នៅ​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ កង​អន្តរាគមន៍ នៃ​ស្នងការ​នគរបាល​ខេត្ត និង​សមត្ថកិច្ច​ផែនការ​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក ជិន សុ​ផាត បាន​ចុះ​បង្ក្រាប​គោ​យន្ត​ដឹកឈើ​អត់​ច្បាប់​ចំនួន​២​គ្រឿង រួម​នឹង​មនុស្ស​៣​នាក់​មក​កាន់​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្តកំពង់ឆ្នាំង​។

Loading...

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គោ​យន្ដ​ចំនួន​២​គ្រឿង​ខាងលើ​នេះ ដឹកឈើ​អត់​ច្បាប់​ចេញពី​ខេត្តពោធិ៍សាត់​ឆ្លងកាត់​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស សមត្ថកិច្ច​បាន​ធ្វើការ ឃាត់​នៅ​ចំណុច​វាល​ស្បូវ ម៉ោង​៤​ទៀប​ភ្លឺ យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ ករណី​ដឹក​ជញ្ជូន តាម​គោ​យន្ត​ដែល​គ្មាន​ច្បាប់​ឆ្លងកាត់​ទឹកដី​ឃុំ​ក្តុល​សែន​ជ័យ ឃើញ​ថា​មិនមែន​មាន​ត្រឹមតែ​១​ទៅ​២ គោ​យន្ត​ប៉ុណ្ណោះ​ទេ ជា​រៀង​រាល់​យប់ យ៉ាង​ហោច​បំផុត​ចាប់ពី​១០ ទៅ​១៥​គោ​យន្ត​។

ខណៈ​ដែល​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​គល់​ស្ពាន ឃុំ​ក្តុល​សែន​ជ័យ​២៤​ម៉ោង​លើ ២៤​ម៉ោង ប៉ុន្តែ​បទល្មើស​ឈើ​គ្រប់​ប្រភេទ​ដឹក​តាម​គោ​យន្ត​មាន​សកម្មភាព​បាន​យ៉ាង​រលូន​។ ក្រុម​ឈ្មួញ​ដឹកឈើ ទាំងនោះ យក​លេស​ថា ទិញ​ឈើ​ពី​ខេត្តពោធិ៍សាត់ ទៅ​ធ្វើ​ផ្ទះសម្បែង​នៅ​ឯ​ស្រុក​ផ្សេង​ៗ​ក្នុង​កំពង់ឆ្នាំង​។

តែ​តាម​ការ​ពិត​គឺ​គេ​ដឹក​ជញ្ជូន​ឈើ​នេះ​រាប់​ឆ្នាំ​មក​ហើយ ដែល​យក​ទៅ​បោះ​លក់​ឲ្យ​ដេប៉ូ​ផ្សេង​ៗ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង មាន​ដូច​ជា​ក្នុង​ក្រុង​កំពង់ឆ្នាំង ស្រុក​កំពង់ត្រឡាច ស្រុក​សាមគ្គី​មាន​ជ័យ ខ្លះ​រហូត​លក់ដូរ​នៅ​ដល់​ខេត្តកំពង់ស្ពឺ ថែម​ទៀត​ផង ហើយ​អ្នកបើកបរ​គោ​យន្ត​ទាំង​អស់នេះ អាច​ត្រឹមតែ​ជា​អ្នកស៊ីឈ្នួល​ដឹកឈើ​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ប៉ុណ្ណោះ​។ ក្រុម​ឈ្មួញ​ដឹកឈើ​ខាងលើ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពួក​គាត់​ទិញ​ឈើ​នេះ​នៅ​ខេត្តពោធិ៍សាត់ យក​ទៅ​ធ្វើ​ផ្ទះ​នៅ​ឯ​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​៕ ដោយ ៖ ពៅ សុខ​ហ៊ាន