ខ្លាំង​មែន ! ជើង​ថ្មី​អ៊ី​រ៉​ង់ វាយ​ទម្លាក់​ជើង​ខ្លាំង​កម្ពុជា ទេស សំខាន់ ឲ្យ​ហាលអាវ

90

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជម្រុះ​ក្នុង​ស​ប្ដា​ហ៍​ថ្មី ដើម្បី​យក​បេក្ខភាព​អ្នក​ឈ្នះ​ទៅ​ប្រកួត​បន្ត​យក​ជើងឯក អន្តរជាតិ នា​ថ្ងៃ​ទី​៣០ មិថុនា​នេះ ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ខ្សែក្រវាត់ និង​មេដាយមាស​របស់​ភេសជ្ជៈ ប៉ូវ​កម្លាំង​មួយ​ប្រភេទ​។ កីឡាករ​កម្ពុជា ទេស សំខាន់ ដែល​អ្នក​ណា​ក៏​ជឿ​ថា​ឈ្នះ​កីឡាករ​ជើង​ថ្មី និង​មាន​ប្រវត្តិ​ប្រកួត​តិច​ជាង បែរជា​ចាញ់​យ៉ាង​អាម៉ាស់ និង​ក្លាយជា​អ្នក​ហាលអាវ​។ កីឡាករ​អ៊ី​រ៉​ង់ បាន​ក្លាយជា​អ្នក​បាន​ឡើង​ទៅ​វគ្គ​៨​នាក់ ក្នុង​ពេល​កីឡាករ​កម្ពុជា​ត្រូវ​ហាលអាវ​។

Loading...

ការ​ប្រកួត​ដែល​បាន ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ កីឡាករ ទេស សំខាន់ និង​កីឡាករ​អ៊ី​រ៉​ង់ Gafari គឺជា​បេក្ខភាព​ប្រកួត​ជម្រុះ​គ្នា​ដោយ​អ្នក​ឈ្នះ​មានមុខ​ខាន​ឡើង​ប្រកួត​ទៅ​វគ្គ​៨​នាក់ ហើយ​អ្នក​ចាញ់​ក្លាយជា​អ្នក​ហាលអាវ​គួរ​ឲ្យ​ស្ដាយ​។ អ៊ីចឹង​ហើយ ទើប​ការ​ប្រកួត​មួយគូ​នេះ ត្រូវ​គេ​ឃើញ​ស៊ីសាច់ហុតឈាម​មិន​ចុះ​ញ៉ម​គ្នា​តែ​ម្ដង​។ យ៉ាងណាមិញ​កីឡាករ​ដែល​មាន ប្រវត្តិ​តិច​ជនជាតិ​អ៊ី​រ៉​ង់ Gafari បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្មែរ​ខកបំណង ដោយសារ​តែ​គេ​បាន​ប្រើ​សមត្ថភាព ធ្វើ​ឲ្យ​វាយបំបាក់​កីឡាករ​បង្គោល​ក្រហម​កម្ពុជា ទេស សំខាន់ ឲ្យ​ចាញ់​ប្រៀប​តាំងពី​ទឹក​ទី​២​។

កីឡាករ​ស្បែក​សរ​រូប​នេះ មានការ​ប្រកាស​ថា ទើបតែ​បាន​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​មិន​ច្រើន​មែន ប៉ុន្តែ​បច្ចេកទេស និង​កម្លាំង​គឺ​មុត​ស្រួច ចឹ​ង​ហើយ​ទើប​ធ្វើ​ឲ្យ​កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង មិនធម្មតា ទេស សំខាន់ បរាជ័យ​យ៉ាង​អាម៉ាស់ បើ​ទោះជា​គេ​តស៊ូ​មិន​ចុះចាញ់​ដល់​វគ្គ​ចុង​ក្រោយ​។

កីឡាករ​អ៊ី​រ៉​ង់ បាន​ឡើង​ទៅ​វគ្គ​៨​នាក់ ខណៈ​ដែល​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​មេដាយមាស​ជើងឯក របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​នោះ គឺ​មាន​កីឡាករ​កម្ពុជា​៨​រូប និង​បរទេស​៨​រូប ហើយ​ឆ្លងកាត់​តាម​ការ ប្រកួត​កន្លង​មក គឺ​មាន​កីឡាករ​កម្ពុជា​៣​នាក់ អ៊ី​រ៉​ង់​ម្នាក់ និង​ថៃ​ម្នាក់ បាន​ឡើង​ទៅ​វគ្គ​៨​នាក់ ដើម្បី​បន្ត​ឱកាស​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ៗ រហូត​នៅ​ដល់​តែ​២​នាក់ ដណ្ដើម​យក​មេដាយមាស និង​ប្រាក់​លាន​៕ ដោយ ៖ ផាត់ តារា​រដ្ឋ