ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ដំឡើងរថយន្ត​ចង្កូត​ស្តាំ គ្មាន​ច្បាប់​នៅ​ស្រុក​អង្គស្នួល

151

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ដោយ​មានការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល ខេត្តកណ្តាល និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ឯក ស៊ុន​រស្មី ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​ដំឡើងរថយន្ត​ចង្កូត​ស្តាំ​គ្មាន​ច្បាប់​នៅ​ស្រុក​អង្គស្នួល​។

Loading...

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​ចំនួន​០៦​គ្រឿង ទម្ងន់​៥​តោន រថយន្ត​ចង្កូត​ស្ដាំ​(​គ្មាន​ពន្ធ​)​។ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង​៥​នាទី​ព្រឹក ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល។

បាន​សហការ​ជាមួយ កម្លាំង​សាខា​គយ និង​រដ្ឋាករ​ខេត្តកណ្ដាល កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ឯក ស៊ុន​រស្មី ជា​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល តាម​រយៈ​ទូរស័ព្ទ​បាន​ចុះ​មក​ដល់ទី​តាំង​កែ​ច្នៃ ដំឡើងរថយន្ត​គ្មាន​ច្បាប់​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ជនសង្ស័យ​ជា​ម្ចាស់​ទីតាំង​រថយន្ត​កែ​ច្នៃ​មានឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល​ភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ វត្ថុ​តាង​ដកហូត​រួម​មាន រក​ឃើញ​រថយន្ត​ចំនួន​០៦​គ្រឿង ទម្ងន់​៥​តោន រថយន្ត​ចង្កូត​ស្ដាំ​(​គ្មាន​ពន្ធ​) ក្នុង​នោះ​មាន​ពណ៌​ទឹកប្រាក់ ចំនួន​២​គ្រឿង និង​ពណ៌​ស ចំនួន​៤​គ្រឿង ដំឡើង​ទ្រុង​រួច​ចំនួន ៣​គ្រឿង និង​មិន​ទាន់​ដំឡើង​ទ្រុង​ចំនួន ៣​គ្រឿង​។

ចំពោះ​រថយន្ត​ទាំង ៦​គ្រឿង​នេះ​គឺជា​ប្រភេទ​រថយន្ត​ដឹក​ធម្មតា កែ​ច្នៃ​ទៅ​ជា​រថយន្ត​បែន​សម្រាប់​ដឹក​ដី (​មាន​ម្ចាស់​ផ្សេង​ៗ​គ្នា​)​។ ចំពោះ​វត្ថុ​តាង​ខាងលើ​ក្រុមចម្រុះ​សម្រេច​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ បណ្ដោះអាសន្ន រង់ចាំ​ការ​អនុវត្ត​នីតិវិធី​បន្ត​ស្អែក​បន្ត​ទៀត ដោយ​បាន​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ជា​អ្នក​មើលថែ​រក្សា​វត្ថុ​តាង​ទាំងនេះ​មិន​ឲ្យ​បាត់បង់​៕ ដោយ ៖ ប៉ឹង ឆដា