ខួប​អនុស្សាវរីយ៍​លើក​ទី​៣១ នៃ​ថ្ងៃកំណើត​របស់​យោធភូមិ​ភាគ​ទី​៥

59

ខេត្តបាត់ដំបង ៖ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ក្រុង​បាត់ដំបង នៅ​វេលា​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក មេ​បញ្ជាក​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​មេបញ្ជាការ​រង តំណាង​ស្នងការ​នគរបាល​ខេត្ត អាវុធហត្ថ​ខេត្ត និង​តាម​បណ្តា​គ្រប់​អង្គភាព​ចំណុះ​យោធភូមិ​ភាគ​ទី​៥​សរុប​ចំនួន​៣៤២​នាក់​។

Loading...

លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​ង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​អាន​ស​ន្ទ​រក​ថា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​ពិធី​មិ​ទ្ទិញ​រំលឹក​ខួប​ទី​៦៨ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​រំដោះ ប្រទេស​កម្ពុជា​បាន​ទទួល​សុខ​សន្តិភាព​កន្លង​មក ហើយ​បន្ត​មក​លោក​ឧត្តមសេនីយ៍ទោ សរ គឹ​ម​ប៉ាក់ មេបញ្ជាការ​រង យោធភូមិ​ភាក​ទី​៥ បាន​អាន​ជី​វប្រ​វត្ត​នៃ​ការ​ករ​កើត​អង្គភាព​យោធភូមិ​ភាគ​ទី​៥ តាំងពី​ឆ្នាំ​១៩៨៨ ដែល​ជា​កម្លាំង​ស្រួច​នៅ​ប្រឈម​មុខ​ផ្ទាល់​ក្នុង​ទីតាំង​សង្គ្រាម​ត្រីភាគី ហើយ​ក៏​បាន​រៀបចំ​កែទម្រង់​រហូត​កន្លង​មក តាំងពី​បាន​បញ្ចប់សង្គ្រាម​ក្នុងស្រុក​មក​ម្លេះ​។

ក្រោយ​ពី​បាន​ចំណាប់អារម្មណ៍​ពី​លោក​ឧត្តមសេនីយ៍ត្រី ងិ​ន សំ​អុ​ន តំណាង​នាយទាហាន​ទូ​ទាំង​យោធភូមិ​ភាគ​ទី​៥​រួច​មក តំណាង​យោធិន​វ័យក្មេង ដោយ​លោកស្រី​អនុសេនីយ៍ឯក ជ័យ ហាន់​នី បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​អនុវត្តន៍​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ដែល​បាន​ជំរុញ​រួម​គ្នា​ថែរក្សា ឲ្យ​បាន​នូវ​សន្តិសុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ចាត់ជា​បន្ត​ទៅ​ទៀត ហើយ​គណៈអធិបតី​បាន​ជូន វត្ថុ​អនុស្សាវរីយ៍​ដល់​អតីត​នាយទាហាន​យោធភូមិ​ភាគ​ទី​៥​ជា​និវត្តជន​មួយ​ចំនួន​ផង​ដែរ ដើម្បី​ជា​ការ​រំលឹក​នៃ​ការ ដឹងគុណ​ក្នុង​កិច្ច​ការងារ​របស់​ជាតិ​កន្លង​មក​។

បន្ទាប់​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ព ជើង​គោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ បាន​ថ្លែង​ថា យើង​បាន​ឆ្លងកាត់​រយៈពេល​៣១​ឆ្នាំ​មកនេះ គឺ​យើង​បាន​ជួប​រឿងហេតុ​សព្វគ្រប់​ទាំងអស់ មាន​មិត្ត​ផង មាន​សត្រូវ​ផង តែ សំខាន់​យើង​ទទួល​បាន​តាម គោលនយោបាយ​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា​ទើប​ខ្មែរ​យើ​រស់នៅ​បាន​សុខ​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

ហើយ​ការ​កែទម្រង់​ក្នុង​ជួរ​កងទ័ព រក​ការ​រីក​ចម្រើន​ប្រកបដោយ​គុណភាព​នោះ​គឺ​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​មេដឹកនាំ​ល្អ​ៗ​បាន​ដឹកនាំ​កន្លង​មក​បាន​បង្កើត​ស្នាដៃ​ដែល​ទូ​ទាំង​យោធភូមិ​ភាគ​គ្មាន​ភូមិភាគ​ណា អាច​ធ្វើ​បាន​ដូច​ស្នាដៃ​យោធភូមិ​ភាគ​ទី​៥ ដែល​រាជ​រដ្ឋ​ភិ​បាល និង​ក្រសួងការពារជាតិ​បាន​ទទួលស្គាល់ និង​លើក​ឡើងជា​គំរូ​ដល់​កន្លែង​ដទៃ​ៗ​ទៀត​ក្នុង​កិច្ចការ​ការពារ និង​កសាង​ប្រទេស​ជាតិ​សម្រាប់​យើង​ទាំងអស់​គ្នា បាន​ធ្វើ​កន្លង​មកនេះ​។

កាលពី​ឆ្នាំ​មុន ខួប​លើក​ទី​៣០​យោធភូមិ​ភាគ​ទី​៥ បាន​ធ្វើ​ព្យុះ​ហយា​ត្រា ដោយ​មាន​កំណត់​ត្រា​ទូ​ទាំង​ប្រទេស​បាន​ទទួលស្គាល់​ជា​ប្រវត្តិសាស្ត្រ សំខាន់​ការ​ទប់ស្កាត់​បាន​រាល់ សកម្មភាព​ដែល​ល្មើស បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ដែល​មិន​អាច​ឲ្យ​ប្រជាជន​រស់នៅ​បាន​ស្រួល គឺ​កងទ័ព​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​កងទ័ព​កើត​ចេញពី​ប្រជាជន ទីណា​ប្រជាជន​ជួប​ការ​លំបាក ឬ​ជួប​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​នៅ​ទីនោះ គឺ​ត្រូវ​មាន​កងទ័ព​ទៅ​ជួយ​ជា​និច្ច​៕ ដោយ ៖ ហួត សុង​ហាក់