ផ្ទះ​ពលរដ្ឋ​នៅ​ចំណុច​មាត់​ស្ទឹង​ក្រុង​តា​ខ្មៅ ត្រូវ​អគ្គិភ័យ​ឆាបឆេះ

71

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​មាត់​ស្ទឹង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល មាន​ករណី​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ របស់​ប្រជាពលរដ្ឋ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

Loading...

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ ពុំ​ទាន់​ដឹង​នៅឡើយ​ទេ ខណៈ​ដែល​សមត្ថកិច្ច​នគរបាល ការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ដកណ្ដាល បាន​ធ្វើការ​អន្ដរាគមន៍​ពន្លត់ (​ព័ត៌មាន​លម្អិត​យើងខ្ញុំ​នឹង​ជម្រាប​ជូន​បន្ត​)៕ ដោយ ៖ ប៉ឹង ឆដា