ប្រទះ​ឃើញ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ អង្គុយ​ស្លាប់​ផ្កាប់មុខ​នៅ​លើ​តុ​ផឹកស៊ី

60

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ដែរ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​គេ​ប្រទះ​ឃើញ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ អង្គុយ​ស្លាប់​ផ្កាប់មុខ​នៅ​លើ​តុ​ផឹកស៊ី​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ចំណុច​ហាង​បាំង​យីហោ ដឹ​ផាប់ ផ្ទះ​លេខ​៤៤ ផ្លូវ​លេខ​១៧៤ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។

Loading...

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល កម្លាំង​មាន​សម្ថ​កិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ទៅ​លើ​សាកសព​របស់​បុរស​ជនជាតិ​អង់គ្លេស​រង​គ្រោះ​នោះ​។ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ស្លាប់​បាត់​របស់​បុរស​ជនជាតិ អង់គ្លេស​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​មិន​ទាន់​បាន​ប្រាប់​ឲ្យ​ដឹង​ពី​មូលហេតុ​អ្វី​ឡើយ ហើយ​ក៏​មិន​ទាន់​ស្គាល់ អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ​នោះ​ទេ​៕ ដោយ ៖ ភី ផល