គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ​ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល​១៩​នាក់

116

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​០៥ ខែកក្កដា ឆ្នាំ​២០១៩ កើតឡើង​១៣​លើក (​យប់​៥​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​១៤​នាក់​(​ស្រី​៦​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​)​។ ស្លាប់​សរុប​៣​នាក់ ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​២​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៥​លើក ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​,​មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​២ លើក ស្លាប់​១​នាក់​,​ស្រវឹង​១​លើក​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើក​,​ម៉ូតូ និង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់​,​ម៉ូតូ និង​ថ្មើរជើង​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​២​លើក ស្លាប់​១​នាក់​,​រថយន្ត​តូច និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច និង​រថយន្ត​ធំ​២​លើក​,​រថយន្ត​តូច និង​ថ្មើរជើង​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៣​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​,​ថ្មើរជើង​២​នាក់​។ យាន​បង្កហេតុ ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៦​លើក​,​រថយន្ត​ធំ​២​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៧​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្ត​ព្រះ​សីហ​នុ​២​លើក ស្លាប់​២​នាក់ និង​ខេត្ត​ក​ណ្ត​ល​១​លើក ស្លាប់​១​នាក់​របួស​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៥,៨៩៩​គ្រឿង​(​ម៉ូតូ​៥៧%) មធ្យោបាយ​ល្មើស​១,១១៦​គ្រឿង​(៦៦%) អប់រំ​៣២៥​គ្រឿង (​ម៉ូតូ​៦៣%) មធ្យោបាយ​ពិន័យ​៧៩១​គ្រឿង (​ម៉ូតូ​១០០%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៦៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣៤២០​គ្រឿង អប់រំ​២០២​គ្រឿង ពិន័យ​ចំនួន​សរុប​៥៦៥​គ្រឿង (​មួក​៤១៦​គ​ញ​រឿង កញ្ចក់​៨៦​គ្រឿង បញ្ច្រាសទិស​២២​គ្រឿង ផ្សេង​ៗ៤១​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី