អាជ្ញាធរ​ក្រុង​នឹង​ធ្វើការ​កែ​ច្នៃ​កាក​សំណល់​សរី​រាង ទៅ​ជា​ជី​កំ​ប៉ុស្ដិ៍

59

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ នឹង​ធ្វើការ​កែ​ច្នៃ​កាក​សំណល់​សរី​រាង ដែល​មាននៅ​ក្នុង​ក្រុង ទៅ​ជា​ជី​កំ​ប៉ុស្ដិ៍ ដែល​គម្រោង​នេះ​កំពុង​សិក្សា​ជាមួយ​ជំនាញ aសិក្សា​ពី ទីតាំង​ផ្សារ​ក្នុង​ក្រុង​ទាំងមូល និង​ទីតាំង​សម្រាប់​ផលិត​សំរាម​គឺជា​បញ្ហា​មួយ​ដ៏​ស្មុគស្មាញ ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ប្រ​ទស​ជាតិ តែ​វា​ក៏​មាន​ផលប្រយោជន៍ បើ​យើង​ចេះ​កែ​ច្នៃ​វា​។

Loading...

ដោយ​មើលឃើញ​ពី​បញ្ហា​នេះ អនុ​គណៈកម្មការ​អភិវឌ្ឍ​មូលដ្ឋាន​ក្រុង​សិរី​សោភ័ណ បាន​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​ការ​កែ​ច្នៃ​សំរាម ទៅ​ជា​ជី​កំ​ប៉ុស្តិ៍ និង​សិក្សា​ពី​ទីតាំង​សម្រាប់​ដំណើរការ​ផលិត ដោយ​មានការ​ចូលរួម​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ លោក ផ​ន ផា​វុ​ធ អភិបាលរង​ក្រុង និង​ជា​ប្រធាន​អនុ​គណៈកម្មការ​អភិវឌ្ឍ​មូលដ្ឋាន​ក្រុង លោក Jungen ប្រធាន​កម្មវិធី អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន អង្គការ​ដៃគូរ ក្រុមហ៊ុន​ប្រមូល​សំរាម អង្គភាព​ពាក់ព័ន្ធ បាន​ចូលរួម​ប្រជុំ​នៅ សាល​ប្រជុំ​សាលាក្រុង​សិរី​សោភ័ណ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​។

លោក Jungen ប្រធាន​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន បាន​លើក​ឡើង​ថា ៖ ដោយ​មើលឃើញ​ពី​បញ្ហា​សំរាម នា​ពេល​បច្ចុប្បន្ន​មានការ​កើនឡើង ហើយ​សំរាម​យើង​អាចយ​កមក​កែ​ច្នៃ​បាន ដោយ​ប្រែក្លាយ​សំរាម ទាំងនោះ​ឲ្យ​មាន​ប្រយោជន៍​ដូច​ជា​ការ​ធ្វើ​ជា​ជី​កំ​ប៉ុស្តិ៍ ដោយ​កន្លង​មក​លោក​ធ្លាប់​អនុវត្ត​បាន​ជោគជ័យ នៅ​ក្នុង​ខេត្តបាត់ដំបង ដូច្នេះ​លោក​ចង់​កែ​ច្នៃ​សំរាម ដែល​មាននៅ​ក្នុង​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ពិសេស​កាក​សំណល់​សរី​រាង ដែល​មាននៅ​តាម​បណ្តា​ផ្សារ យក​ទៅ​កែ​ច្នៃ ជា​ជី​កំ​ប៉ុស្ដិ៍​ប្រើប្រាស់​ទៅ​លើ​ដំណាំ ដែល​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ដូច​ជីគីមី​ឡើយ ម្យ៉ាងវិញទៀត​វា​អាច​ជួយ​បង្កើន​ជីវជាតិ និង​គុណភាព​ដី​។

ដោយ​ក្នុង​នោះ​លោក Junge ក៏​បាន​សំណូមពរ ដល់​អ្នក​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​គ្នា ដូច​ជា​៖ ក្រុមហ៊ុន​ប្រមូល​សំរាម ត្រូវ​ញែក​សំរាម​ដាក់​ដោយឡែក ពី​គ្នា កាក​សំណល់​ផ្សេង​ៗ​ដាក់​មួយ​ឡែក និង​កាក​សំណល់​សរី​រាង​ដាក់​មួយ​ឡែក ដើម្បី​យើង​ងាយស្រួល ក្នុង​ការ​ធ្វើ​ជី​កំ​ប៉ុស្តិ៍​។ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ ក៏​បាន​ថ្លែង​ការ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ គម្រោង​កែ​ច្នៃ​សំរាម ពិសេស​កាក​សំណល់​សរីរាង្គ ទៅ​ជា​ជី​កំ​ប៉ុស្តិ៍ ដែល​បាន​ផ្តល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ការ លើកកម្ពស់​ការ​ប្រើប្រាស់​ជី​សរី​រាង ដែល​បាន​កែ​ច្នៃ ដោយ​ខ្លួនឯង តាម​រយៈ​វត្ថុធាតុដើម​ដូច​ជា​កាក​សំណល់​សរីរាង្គ​។

ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​សំ​ណូ​ពរ ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម អ្នកម៉ៅការ​ផ្សារ សូម​ចូលរួម​សហការ​លើ​ការងារ​នេះ​ឲ្យ​បាន​ល្អ ត្រូវ​ញែក​សំរាម​ដាក់​ដោយឡែក​ពី​គ្នា ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រមូល នឹង​ផលិត​ជា​ជី​កំ​ប៉ុស្តិ៍​។ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ លោក​អភិបាលក្រុង និង​ក្រុមការងារ​ជំនាញ បាន​ចុះ​ទៅ​សិក្សា​ទីតាំង​ចាក់សំរាម ដោយ​ផ្ទាល់​នៅ​ភូមិ​កង​វ៉ា ដែល​ទីលាន​ចាក់សំរាម​មាន​ផ្ទៃដី ៣៤,៥៥១ ម៉ែត្រការ៉េ ព្រមទាំង​បាន​ជ្រើសរើស យក​ទីតាំង​ខាងលើ​ដើម្បី​ធ្វើការ​សាកល្បង​អនុវត្តន៍​គម្រោង​លក្ខណៈ​ខ្នាត​តូច​សិន បន្ទាប់​មក​នឹង​ធ្វើការ​ពង្រីក​ផ្ទៃដី​បន្ថែម​។

ក្រោយ​ពី​បាន​កំណត់​យក​ទីតាំង​រួច​ក្រុមការងារ​បាន​បន្ត ទៅ​ពិនិត្យ​មើល​ផ្សារ​ធំ​ចំនួន​២​រួម​មាន​ផ្សារ​ចម្ការ​គ និង​ផ្សា​ហ៊ុយ​ឡេ​ង​។ សូម​បញ្ជាក់​ថា ៖ បើ​តាម​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម ដែល​ក្រុមហ៊ុន​បាន​ប្រមូល​តាម​បណ្តា ផ្សារ​នៅ​ក្នុង​ក្រុង​ចាប់ពី ៥០​ទៅ​៦០​តោន ក្នុង​មួយ​ថ្ងៃ​ៗ៕ ដោយ ៖ ណុ​ប រក្សា