ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

94

ខេត្តស្ទឹងត្រែង ៖ មនុស្ស​ចំនួន​បី​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ជា​បន្តបន្ទាប់​រយៈពេល​ពីរ​ថ្ងៃ​ជាប់ គ្នា​នៅ​ស្រុក​សៀម​ប៉ា​ង និង​ក្រុង​ស្ទឹង​ត្រែង​នា​ថ្ងៃ​ទី​នៅ​ថ្ងៃ​ទី​០៨ និង​០៩ ខែកក្កដា aឆ្នាំ​២០១៩​។ អធិការ​ស្រុក​សៀម​ប៉ា​ង​លោក ជឹ​ម អេ​ន បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ថ្ងៃ​ទី​៨ កក្កដា កម្លាំង​ជំនាញ​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល ស្រុក​សៀម​ប៉ា​ង និង​កម្លាំង​ប៉ុស្តិ៍ រដ្ឋបាល បាន​ចុះ​បង្ក្រាប​ការ​ចែកចាយ​ថ្នាំ​ញៀន​ជា​បន្តបន្ទាប់​នៅ​ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង​។

Loading...

ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់​រួម​នឹង​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​មួយ​ថង់​តូច ព្រមទាំង​អាវុធ​កែ​ច្នៃ មួយ​ដើម ក្រោយ​ការ​សាកសួរ​ពី​ជំនាញ​រួច​មក​នៅ​ថ្ងៃ​ទី​៩ កក្កដា ២០១៩ បាន​ពន្លាត​ដែន​សមត្ថកិច្ច សហ​ការណ៍​ជាមួយ​ជំនាញ​ស្នងការដ្ឋាន​ចុះ​ប​ង្រា​ប​បាន​មួយ​ករណី​ទៀត​នៅ​ក្រុង​ស្ទឹង​ត្រែង ហើយ​បាន​ឃាត់​មនុស្ស​ចំនួន​ពីរ​នាក់ រួម​វត្ថុ​តាង​ថ្នាំ​ម្សៅ​ក្រាម​ពណ៌​ស និង​សម្ភារ​ប្រើប្រាស់​វេច​ខ្ចប់ មួយ​ចំនួន​ធំ​។

ក្រោយ​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​រួម​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​ជំនាញ​បាន​ធ្វើតេស្ត​រក សារធាតុ​ញៀន​នៅ​ចំពោះ​មុខ​ជនសង្ស័យ​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ រ៉ូ សាលី