ខេត្តបាត់ដំបង ៖ នៅវេលាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍aទោ អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ជាប្រធាន ស.អ.ក ខេត្ត, លោក កែវ ហន ក្រុមការងារចលនា មន្ត្រីរាជការចូលនិវត្ត និងអតីតយុទ្ធជន, លោកឧត្តមសេនីយ៍ត្រី រាល់ សំអឿន នាយសេនាធិការរង យោធភូមិភាគទី៥, អស់លោក អនុប្រធាន ស.អ.ក ខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ផ្ទះចំនួន០៤ខ្នង ស្ថិតនៅស្រុករតនមណ្ឌល អញ្ជើញចូលរួមមាន៖

អស់លោក សមាជិក គណៈកម្មាធិការ ស.អ.ក ខេត្ត, លោកអភិបាល នៃគណៈអភិបាលស្រុក ប្រធានកិត្តិយស ស.អ.ក ស្រុក, លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក, ក្រុមការងារ ស.អ.ក ខេត្ត/ស្រុក, លោកប្រធានកិត្តិយសសាខាឃុំ, លោកប្រធានសាខាឃុំ និងអាជ្ញាធរដែនដី សរុបចំនួន ៥៤នាក់។ ផ្ទះចំនួន ០៤ខ្នងនេះ គឺខ្នងផ្ទះទី១៣០, ទី១៣១, ទី១៣២ និងទី១៣៣ ក្នុងចំណោមផ្ទះទាំង១៣៨ខ្នង របស់សមាគមអតីតយុទ្ធកម្ពុជាខេត្តបាត់ដំបង ធ្វើអំពីឈើប្រក់ស័ង្កសី រៀបការ៉ូបាត និងរៀបជញ្ជាំងឥដ្ឋកម្ពស់០១ម៉ែត្រ ជាអំណោចដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ប្រគល់ជូនអតីតយុទ្ធជនចំនួន០៤គ្រួសារ ដែលមានជីវភាពទីទ័លក្រគ្មានទីជំរកសមរម្យ៖

១.ឈ្មោះ លេន រ៉ើយ អត្តលេខ HA91000853 ជាជនពិការ ភេទប្រុស អាយុ៤៨ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រ គុណនឹង៦ម៉ែត្រ) តសំយ៉ាបក្រោយទំហំ (៣ម៉ែត្រ គុណនឹង២.៥ម៉ែត្រ) ស្ថិតនៅភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ២.ឈ្មោះ តាប់ ឌឿម អត្តលេខ HA81000065 ជាជនពិការ ភេទប្រុស អាយុ ៦៣ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រ គុណនឹង៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រ គុណនឹង២.៥ម៉ែត្រ) ស្ថិតនៅភូមិអណ្តើក១១ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ៣.ឈ្មោះ ផង់ ផែន អត្តលេខ IA00000253 ជាជនបាត់បង់ ភេទប្រុស អាយុ៤៥ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រគុណនឹង៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រ គុណនឹង២.៥ម៉ែត្រ) ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

៤.ឈ្មោះ មោ គល់ អត្តលេខ RB13000586 ជានិវត្តជន ភេទប្រុស អាយុ៦៥ឆ្នាំ ទទួលបានផ្ទះទំហំ (៤ម៉ែត្រ គុណនឹង៦ម៉ែត្រ) តសំយ៉ាបក្រោយ ទំហំ (៣ម៉ែត្រគុណនឹង២.៥ម៉ែត្រ) ស្ថិតនៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កម្មវិធីនេះម្ចាស់ផ្ទះទទួលបានគ្រឿងឧបភោគ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង១នាក់រួមមាន៖

ថវិកា ២០០,០០០រៀល, គ្រែ០១, អង្ករចំនួន ១០០គីឡូក្រោម, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ, ត្រីខ ០១យួរ, ឆ្នាំង ចាន មុង ០១, ផួយ ០១, កន្ទេល ០១។ ដោយឡែកអតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរ ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល និងសារុង០១ ក្នុងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្ត បានឧបត្ថម្ភបន្ថែម ដល់ម្ចាស់ផ្ទះក្នុង១នាក់ ទទួលបានថវិកា ២០០,០០០រៀល។ គណៈអធិបតី បានសំណេះសំណាលជាមួយអតីតយុទ្ធជន និងម្ចាស់ផ្ទះថ្មីដែលត្រូវប្រគល់ជូន នាពេលនេះ ហើយបានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ៕ ដោយ ៖ ហួត សុងហាក់








