ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ខ្មោច​ជ្រូក គេ​យក​មក​ផ្លុ​ង​ចោល​នៅ​ភូមិ​ឬ​ស្សី​ជួរ

43

ខេត្តស្វាយរៀង ៖ មាន​ជ្រូក​ងាប់​១​ក្បាល​ត្រូវ​មនុស្ស​មិន​ស្គាល់​មុខ​បាន​យក​មក​ផ្លុ​ង​ចោល​នៅ​វាលស្រែ មិនដឹង​ថា​មាន​គោលបំណង​យ៉ាងណា​នោះ​ទេ​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងជើង​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ដើម​ក​ព្រាច​ស្រូវ​ក៏​បាន​ប្រទះ​ឃើញ​ជ្រូក​ងាប់​១​ក្បាល​ទម្ងន់​ប្រហែល​៨៥​គីឡូក្រាម ដែល​ជន​មិន​ស្គាល់​មុខ​យក​មក​បោះចោល​នៅ​ត្រង់​ព្រំប្រទល់​ស្ពាន​ប្រឡាយ​កូនភ្លោះ​ខេត្ដស្វាយរៀង និង​ខេត្តព្រៃវែង ក៏​បាន​រាយការណ៍​ជូន​លោក​មេឃុំ​ក្រោលគោ ដើម្បី​ចាត់វិធានការ ហើយ​យក​ទៅ​កប់​ចោល​។

Loading...

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​បានការ​ណែនាំ​ចាត់ចែង​ពីរ​លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ លោក​បាន​ចាត់​ឲ្យ​លោក កែវ សុធា ក្រុមប្រឹក្សា​ឃុំ​សហការ​ជាមួយ​លោក​មេ​ភូមិ រួម​នឹង​កម្លាំង​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​បាន​យក​សត្វ​ជ្រូក​ងាប់​ទៅ​ដុត​ចោល​រួចរាល់ ហើយ​សំណាក​ខ្លះ ដែល​នៅ​សេសសល់​គឺ​យក​ទៅ​កប់​ចោល​ផង​ដែរ​។ ជ្រូក​ងាប់​មួយ​ក្បាល​នេះ គេ​សង្ស័យ​ថា ជា​ជ្រូក​អ្នក​ភូមិ​ឫស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ​នេះ​ហើយ ទំនងជា​បម្រុង​ដឹក​ចេញ​យក​ទៅ​លក់​ពេល​ជ្រូក​មាន​ជំងឺ​ក៏​ប៉ុន្តែ​ជ្រូក​បាន​ងាប់​តាម​ផ្លូវ​ក៏​ទុក​ចោល​តែ​ម្តង​ទៅ​។

ករណី​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ឫស្សី​ជួរ​ខាងជើង មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជ្រូក​របស់​ពួក​គាត់ ទទួល​ការ​ឆ្លង​រីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ពី​ភូមិ​ឫស្សី​ជួរ​ខាងត្បូង​ទេ​។ ទោះបី​យ៉ាងណា​មន្ត្រី​ជំនាញ មិន​ទាន់​បំភ្លឺ​ករណី​ជ្រូក​ងាប់​ហើយ​គេ​យក​មក​ផ្លុ​ង​ចោល​នេះ​ទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​យក​ជ្រូក មក​ចោល​នេះ​ហើយ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន