អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង នៅ​ឃុំ​តា​ជេស​ស្រុក​កំពង់ត្រឡាច

34

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់ នៅ​វេលា​ម៉ោង​១២ និង ៣០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​១២ កក្កដា ២០១៩ នៅ​ចំណុច​ភូមិ​ស្វាយ​បា​កាវ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​នេះ​បាន​ឆេះ​ផ្ទះ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ សុះ សា​វុ​ធ អាយុ​៥៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ា​ន់ សា​រ៉ស អាយុ​៦០​ឆ្នាំ មាន​ទំហំ​៦​គុណ​នឹង​៨ម៉ែត្រ ជញ្ជាំង​ក្ដារ ដំបូល​ហ្វី​ប្រូ រង​ការ​ខូចខាត​ទាំងស្រុង និង​ឆេះ​អស់ប្រាក់​ចំនួន​១,០០០ ដុល្លារ និង​សម្ភារ​ប្រើប្រាស់ មួយ​ចំនួន​។

Loading...

ចំណែក​ផ្ទះ​មួយ​ខ្នង​ទៀត​ជា កម្ម​សិទ្ធ​សិទ្ធ​របស់​ឈ្មោះ ឡឹប កៃ អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ សា ហាន អាយុ​៣៣​ឆ្នាំ មានផ្ទះ​ទំហំ​៦ គុណ​នឹង​៨​ម៉ែត្រ ជញ្ជាំង​ក្ដារ​ដំបូល​ហ្វី​ប្រូ (​ខូចខាត​ទាំងស្រុង ឆេះ​ប្រាក់​ចំនួន​២​លាន​រៀល និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​។ ក្នុង​ករណី​ខាងលើ កម្លាំង​នគរបាល​បាន ប្រើប្រាស់​ទឹក​អស់​ចំនួន​១ រថយន្ត ទើប​គ្រប់គ្រង​សភាពការណ៍​មិន​ឲ្យ​រាលដាល​ទៅ​ផ្ទះ​អ្នក​ដទៃ បន្ត​ទៀត​បាន​។

នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​ខាងលើ​នេះ​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន ជំហាន​ដំបូង​សង្ស័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។ ករណី​អគ្គិភ័យ​នេះ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​មនុស្ស ឬ​សត្វ​នោះ​ឡើយ​ដោយ​គ្រាន់តែ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន