យុទ្ធនាការ​បន្ត​ស្រាវជ្រាវ​បង្ក្រាប ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

33

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៦ និង​៤០​នាទី​ល្ងាច ដោយ​អនុវត្តន៍ តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ នគរបាល​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ អធិការដ្ឋាន​ប៉ុស្តិ៍ បាន​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិត​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ក្តាន់​២ ផ្លូវ​រថភ្លើង ក្រុម​២៦ ភូមិ​២ សង្កាត់​ស្រះ​ចក​។

Loading...

ជា​លទ្ធផល នៃ​កិច្ច​ប្រតិបត្តិ​ការណ៍​នេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​រួម​មាន​៖ ១-​ឈ្មោះ ហាក់ សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​(​ជួញដូរ​)​។ ២-​ឈ្មោះ ទៀង សំអាត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ទីតាំង​ខាងលើ មុខរបរ​មិន​ពិត​ប្រា​ដ (​ជូ​ញ​ដូរ​)​។ ៣-​ឈ្មោះ លី សុខ​ហួរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក មុខរបរ​មិន​ពិតប្រាកដ​(​ជួញដូរ​)​។

វត្ថុ​តាង​ចាប់​យក​រួម​មាន ១-​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា គ្រឿងញៀន ចំនួន​៤៨​កញ្ចប់​។ ២-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ធំ​, ៣-​ឧបករណ៍​ប្រើប្រាស់​ចំនួន​០១​។ ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត បាន​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី