ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅ​ឃុំ​ក្រោលគោ

62

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១៣ កក្កដា ២០១៩ ក្រុមការងារ​នៅ​មូលដ្ឋាន​ដោយ​មាន​កិច្ច​ប្រតិបត្តិការ​និង​ការ​ដឹកនាំ​សកម្មភាព​ជា​ប្រចាំ​របស់​លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​និង​លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ​ស្រុក​ស្វាយ​ជ្រំ​ចុះ​ពិនិត្យ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក ដើម្បី​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​ជីវ​សុវត្ថិភាព​សម្អាត​ទ្រុង​ឲ្យ​មាន​អនាម័យ​ល្អ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។

Loading...

បើ​តាម​លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ​បាន​ឲ្យ​ដឹង​ថា ឃុំ​ក្រោលគោ​មាន​ចំនួន​១៣​ភូមិ ហើយ​ភូមិ​ក្នុង​រង្វង់​អង្កត់ផ្ចិត​០៣​គីឡូម៉ែត្រ មាន​ចំនួន​០៩​ភូមិ អ្នក​ចិញ្ចឹម​ជ្រូក​១៨៣​គ្រួសារ ជ្រូក​សរុប​៦៩៧​ក្បាល​។ គ្រួសារ​ចិ​ព្ចឹ​ម​ជ្រូក​សរុប​ទូ​ទាំង​ឃុំ​មាន​ចំនួន ២៥១​គ្រួសារ ជ្រូក​សរុប​ជ្រូក​១,១៤៦​ក្បាល​ក្នុង​នោះ ជ្រូក​មេ ១៤០​ក្បាល​, ជ្រូកបា​១២​ក្បាល​, កូនជ្រូក​៣០៦​ក្បាល​, ជ្រូក​សាច់​៦២១​ក្បាល​។ ប្រជាជន​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​ស្តី​ពី ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នឹង​ផល​ប៉ះពាល់​(០៩​ភូមិ​)​សរុប​៤៦០​នាក់​។

បាញ់ថ្នាំ​ជីវ​សុវត្ថិភាព​បាន​០៩​ភូមិ ចំនួន​១២​លើក​។ លោក ភោគ វណ្ណ​ថន បន្ត​ទៀត​ថា សត្វ​ជ្រូក​ដែល​មាននៅ​ក្នុង​ទ្រុង​នៅ​ភូមិ​ឫស្សី​ជួរ ខាងត្បូង ចំនួន​២៧​ក្បាល​,​ឈឺ​០១​ក្បាល​,​ងាប់​០​។ បញ្ជាក់​នៅ​ភូមិ​ឫស្សី​ជួរ​ខាងត្បូង​នេះ​គឺ ផ្ទុះ​ជំងឺ​ជ្រូក​អាហ្វ្រិក​សម្លាប់​ជ្រូក​សរុប​ជាង​៩០%​គឺ​នៅ​សល់​តែ​២៧​ក្បាល​ទេ​មក​ដល់​ថ្ងៃ​១៣ កក្កដា ឈឺ​១​ក្បាល​ទៀត​។ លោក​មេឃុំ​លោក​បាន​តាម​ឃ្លាំមើល​ជា​ប្រចាំ និង​បាន​ចំណាយ​នៅ​ថ្ងៃ​១៣ កក្កដា​នេះ​បន្ថែម​នូវ​ទឹកប្រាក់​១០០,០០០​រៀល និង​ប្រេងសាំង​៥០​លី​ត្រ ដល់​ប្រជា​ការពារ​ក្នុង​ឃុំ​ជា​ការ​លើកទឹកចិត្ត ដល់​ពួក​គាត់​ផង​ដែរ​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន