រថយន្ត​ដឹក​រោងការ​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់ របួសធ្ងន់​ស្រាល​៦​នាក់

69

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​រោងការ​មួយ​គ្រឿង បាន​បើក​បោះពួយ​ជែង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ហើយ​បាន​វាក់​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា​ទាញ​ចង្កូត​គេច​ក៏​ជ្រុល​ធ្លាក់​ផ្លូវ​ក្រឡាប់​បណ្តាល​រង​របួសធ្ងន់​ស្រាល​៦​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ គ្រោះថ្នាក់​ចរាចរ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤២ ក្នុងភូមិ បឹង​ប៉ិច សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។

Loading...

រថយន្ត ដែល​ក្រឡាប់​នោះ ម៉ាក​គា​ដឹក​រោងការ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​៣ E-២១៧៦ បើកបរ ដោយ​បុរស​ម្នាក់​បាន​រង​របួស ពុំ​ត្រូវ​បាន​ស្គាល់​អត្ត​ញ្ញាណ​ឡើយ​។ ជន​រង​គ្រោះ​ដែល​របួសធ្ងន់ ១.​ឈ្មោះ ស្នា អាយុប្រមាណ​៣០​ឆ្នាំ បាន​រង​របួស​បាក់ជើង និង​២.​ឈ្មោះ ថុ​ល ចាន់​ថន អាយុ​២៨​ឆ្នាំ បាន​រង​របួស​បាក់ដៃ​។ អ្នក​ទាំង​២​នាក់​មាន​លំនៅ​ភូមិ​ត្នោត​ខ្ពស់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​រោងការ​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៤២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ជែង​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ហើយ​បាន​វាក់​នឹង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក៏​បាន​ទាញ​ចង្កូត​គេច​ទៅ​ខាងស្តាំ​ដៃ​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​បណ្តាល​ឲ្យ​ក្រឡាប់​តែ​ម្តង​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​បណ្តាល​ឲ្យ​អ្នកបើកបរ និង​កម្មករ​រង​របួស​ចំនួន​៦​នាក់ ក្នុង​នោះ​មាន​២​នាក់​រង​របួសធ្ងន់​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រះ​កុសុមៈ និង​៤​នាក់​រង​របួសស្រាល បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ព​ន្សាំ​ង​។ បន្ទាប់​ពី​គ្រោះថ្នាក់​ម្ចាស់ ក៏​បាន​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ដោយ ៖ ម៉េ​ង ធា