បុរស​អនិកជន​ម្នាក់​គាំងបេះដូង​ស្លាប់ នៅ​ក្នុងផ្ទះ​សំណាក់​ញូ​វ​ហ្វី ប៉ា​រី​ស

64

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អនិកជន​ខ្មែរ បារាំង​ម្នាក់ គាំងបេះដូង​ស្លាប់​បាត់បង​ជីវិត យ៉ាង​អាណោច អាធ័ម​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​ញូ​វ​ហ្វឺ ប៉ា​រី​ស​» ខណៈ​ដែល​រូប​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ខ្លាំង ក៏​ទូរស័ព្ទ​ទៅ​ប្រាប់​ប្រពន្ធ​នៅ​ឯ​ប្រទេស​បារាំង​ឲ្យ​ជួយ​ប្រាប់​បងស្រី​របស់​គាត់​នៅ​ម្តុំ​ផ្សារ​កណ្តាល​មក​ជួយ​មើល​ផង​នោះ​។ ករណី​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​លេខ​១១៥ ផ្ទះ​យីហោ ញូ​វ​ហ្វឺ ប៉ា​រី​ស ផ្ទះ​លេខ​៤៣ ផ្លូវ​លេខ​៨៦ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

Loading...

បុរស​រង​គ្រោះ​ឈ្មោះ Lim SeLy ជា​អនិកជន​ខ្មែរ​-​បារាំង អាយុ​៥៩​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ផ្ទះសំណាក់​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​នៅ​ប្រទេស​បារាំង​។ មុន​ពេល​លើ​ត​ហេតុ​បុរស​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប្រពន្ធ​របស់​គាត់​នៅ​ប្រទេស​បារាំង​ថា «​ខ្លួន​គាត់​មិន​ស្រួលខ្លួន និង ជួយ​ប្រាប់​បងស្រី​របស់​គាត់​ដែល​នៅផ្ទះ​របស់​ក្មួយ​ម្តុំ​ផ្សារ​កណ្តាល​ឲ្យ​មក​ជួយ មើល​គាត់​ផង​»​។

ពេល​នោះ​បងស្រី​របស់​គាត់​ក៏​បាន​មក​ដល់​បន្ទប់​ជាប់​គន្លឹះ​ច្រ​វ៉ា​ក់​ខាងក្នុង ក៏​ហៅ​គេឯង​ធាក់​ទ្វារ​ចូល​ទៅ​ឃើញ​ប្អូន​មាន​អាកា​រៈ​មិន​ស្រួល​ក៏​ខ្លួន​ខ្លាំង​ក៏​ស្ទុះ​លើក​បី​សួរនាំ​បន្តិច​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ ទើប​ម្ចាស់ផ្ទះ​សំណាក់​រាយការណ៍​ទៅ​ប្រាប់​សមត្ថ​កិ​ច្ថ​មូលដ្ឋាន ឲ្យ​បានដឹង​ពី​រឿង​នេះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន និង​ជំនាញ​ចុះ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ទៅ​លើ​សាកសព​បុរស​អនិកជន​រង​គ្រោះ​បាន​បញ្ជាក់​ថា រូប​គាត់​បាន​ស្លាប់ ដោយសារ​តែ​ជំងឺ​គាំងបេះដូង ទើប​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ដើម្បី​រង់ចាំ​ក្រុម​គ្រួរ​សារ មក​ទទួលយក​ទៅ​ឯ​ប្រទេស​បារាំង​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ជា​បន្ត​ទៅ​ទៀត​៕ ដោយ ៖ ភី ផល