​បុរស​ម្នាក់​បែក​ថ្នាំ​កាន់​កាំ​ប៉័ងតោ​ចំនួន​២​ដើរ​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

170

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៦ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ម្តុំ​លូ​៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ​។ មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ​នេះ​បាន​កើត​ដោយ​បុរស​ជា​ជន​បែក​ថ្នាំ​ម្នាក់ ដោយ​មាន​កាន់​កាំបិតប៉័ងតោ​រហូត​ទៅ​ដល់​ចំនួន​២ នៅ​ក្នុង​ដៃ​បង្ក​ការ​អុកឡុក​រក​ដើរ​កាប់​គេឯង​នៅ​ចំណុច​ខាងលើ​។

Loading...

ដែល​បង្ក​ឲ្យ​អ្នកដំណើរ​តាម​ផ្លូវ​តាម​ដងផ្លូវ អ្នកលក់​នៅ​ក្បែរ​ខាង​មានការ​តក់ស្លុត និង​ភិតភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ភ្លាម​នោះ​ក៏​មាន​កម្លាំង​មាន​សមត្ថកិច្ច​ជា​ច្រើន​ចុះ​មក​ដល់​ផង​ដែរ​។ ក្នុង​ពេល​នោះ​ដែរ ដោយ​ខ្លាចក្រែង បុរស​បែក​ថ្នាំ​ខាងលើ​កាប់​ទៅ​លើ​គេឯង និង​អ្នកដំណើរ​តាម​ផ្លូវ​បង្ក​ឲ្យ​មាន​របួស​ស្នាម​នោះ​ក ម្លាំ​ង​មាន​សមត្ថកិច្ច​ក៏​បាន​នាំ​គ្នា​ព្យាយាម​កៀង និង​ធ្វើការ​បញ្ចុះបញ្ចូល​ឲ្យ​រូបគេ​ទម្លាក់​កាំបិត​ចោល​ផង​ដែរ​។

តែ​គេ​មិន​បាន​ទម្លាក់​ចោល​ឡើយ និង​បន្ត​កាន់​កាំបិត​ដើរ​ពេញ​ផ្លូវ ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ប្រដាប់​ដោយ​ឆ័​ត្រ និង​ដំបង នាំ​គ្នា​ព្យាយាម​ស្ទាក់​ដេញ​តាម​អស់​រយៈពេល​កន្លះ​ម៉ោង​ទើប​ចាប់ និង​យក​កាំបិត​ទាំង​២​បាន តែ​មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។ បុរស​ម្នាក​យ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ នាង ហាក់ អាយុប្រមាណ​ជា ៤៧​ឆ្នាំ និង​មានស្រុក​កំណើត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន​បុរស​បែក​ថ្នាំ​ម្នាក់​ខាងលើ និង​ដកហូត​យក​កាំបិតប៉័ងតោ​ទាំង ២​បាន​ហើយ​រូបគេ​ក៏​ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​នាំ​ខ្លួន​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​៣ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ផង​ដែរ​៕ ដោយ ៖ ភី ផល