ចាប់ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​គោក​ឃ្លាង និង​បក្ខពួក​ផ្ទុះអាវុធ​-​កាប់​បង្ក​របួស​ស្នាម

95

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ប៉ុស្តិ៍ គោក​ឃ្លាង​ម្នាក់​រួម​បក្ខពួក ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ បន្ទាប់​ពី ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ កាប់​ចាក់ និង​គប់​ដុំ​ថ្ម​ទៅ​លើ​ក្រុម​កម្មករ​កាប់​គោ​ក្នុង​កុងស៊ី កាលពី​វេលា​ម៉ោង ២​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ខៃ សាក់ អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​គោក​ឃ្លាង​ជា​ម្ចាស់​អាវុធ ម៉ាក​K54 និង​២.​ឈ្មោះ គង់ បណ្តាល អាយុ​២២​ឆ្នាំ ជា​អ្នកកា​តន់​អាវុធ​ខ្លី​នោះ​។

Loading...

តាម​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ពីរ​នាក់​រួម​ជាមួយ​បក្ខពួក​២​នាក់​ទៀត​៖ ១-​ឈ្មោះ ផេង និង​២-​ឈ្មោះ មក​រា (​គេចខ្លួន​) បាន​ប្រើប្រាស់​អាវុធ​ខ្លី កា​បិត ដាវ ដុំ​ថ្ម បាន​លើកគ្នា ទៅ​កាប់​គួរ និង​បាញ់​គំរាម​ទំនាស់​ដែល​ជា​កម្មករ កុងស៊ី​កាប់​គោ បន្ទាប់​ពី​នាំ​គ្នា​មក​ផឹកស្រា​បៀរ នៅ​ហាង​នួន​ប្រុស​៣​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ទីក្រុង​រណប​អូ​ស៊ី​អាយ​ស៊ី ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​ហេតុការណ៍ នេះ​បណ្តាល​ឲ្យ​ឈ្មោះ ហៀ​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរប​កម្មករ​កាប់​គោ​មានស្រុក​កំណើត​នៅ​ភូមិ​តា​នួ​ង​ក្រៅ ឃុំ​តា​នួ​ង ស្រុក​កោះសូទិន ខេត្តកំពង់ចាម បាន​រង​របួសធ្ងន់​។

បន្ទាប់​ពី​បង្ក​របួស​ស្នាម និង​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​ជនសង្ស័យ ក៏​បាន​គេចខ្លួន​បាត់​បាន​មួយ​យប់​ក៏​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន រួច​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចាត់ការ​តាម​ច្បាប់​៕ ដោយ ៖ ម៉េ​ង ធា