ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹ​ប​កម្សាន្ត

31

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុ ស​ច្បាប់​ពុំ​មែន​ជា​កិច្ចការ​ផ្ដាច់មុខ​របស់​អ្នក​ណា​ម្នាក់​នោះ​ទេ ជា​ការងារ​សរុប ជា​ការងារ​រួម​ដែល​ទាមទារ​ឲ្យ​មាន ការ​ចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ និង​ឯកជន ទើប​ការងារ​នេះ​អាច​សម្រេច​ទៅ​បាន​ដោយ រលូន និង​ទទួល​បាន​លទ្ធផល​ជោគជ័យ ហើយ​ប្រសិនបើ​ខ្វះ​ការ​ចូលរួម​ដោយ​ពេញលេញ​ពី​ភាគី​ណាមួយ​នោះ ទាំង​រដ្ឋ​ក្ដី និង​ឯកជន​ក្ដី​នោះ​នឹង​ធ្វើ​ឲ្យ​យើង​ពិតជា​មានការ​លំបាក​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស គ្រឿងញៀន​ដែល​ធ្វើ​ឲ្យ​បញ្ហា​នេះ​ក៏​នៅ​តែ​ជា​ជំងឺមហារីក​ដែល​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ទៅ​ដល់​យុវជន និង​ប្រជាជន​ក៏​ដូច​ជា ប្រទេស​ជាតិ​របស់​យើង​។

Loading...

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​បែ​នេះ ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​ពង្រឹង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹ​ប​កម្សាន្ត និង​កន្លែង​សប្បាយដ្ឋាន​ក្នុង​ខេត្តស្វាយរៀង នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង ព្រមទាំង​មានការ​អញ្ជើញ ចូលរួម​ពី​លោក​អភិបាលរង​ខេត្ត​លោកស្នងការ​ស្នងការ​រង​នគរបាល​ខេត្ត​លោក​មេបញ្ជាការ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយ​រៀង​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​លោក​អភិបាល ក្រុង ស្រុក​អធិការ​នគរបាល​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ប្រធាន​ទី​ស្នាក់ ការ​ព្រំដែន​ទាំង​៨ កងកម្លាំង​ព្រមទាំង​តំណាង​ម្ចាស់​កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹ​ប​កម្សាន្ត និង​ខារ៉ាអូខេ​ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​សរុប​ប្រមាណ​៥៦៥​នាក់​។

លោក​បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ ម្ចាស់​ទីតាំង​ផ្ទះសំណាក់​សណ្ឋាគារ​ផ្ទះ​ជួល និង​ខារ៉ាអូខេ​នៅ​ក្នុង ខេត្ត​ដែល​បាន​សហការ​ចុះ​កិច្ចសន្យា ស្ដី​ពី​កិច្ចសហការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​សូម​ស្នើ​ដល់ ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងអស់​ដែល​មិន​ទាន់​បាន​ចុះ​កិច្ចសន្យា​សូម​ចូលរួម​សហការ​ជាមួយ​ស្នងការដ្ឋាន នគរបាល​ខេត្ត​អនុវត្តន៍​កិច្ចការ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ និង​ទទួល​បាន​លទ្ធផល​ជោគជ័យ​។ លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​អប់រំ និង​ការ​អនុវត្ត​វិធានការ រដ្ឋបាល​ឲ្យ​បាន​កាន់តែ​សកម្ម និង​ផុលផុស​ថែម​ទៀត។

និង​ស្នើ​ដល់​ម្ចាស់​កាស៊ីណូ​សណ្ឋាគារ ផ្ទះសំណាក់​ផ្ទះ​ជួល ក្លឹ​បរា​ត្រី​ខារ៉ាអូខេ​ត្រូវ​ចូលរួម​សហការ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដោយ​មិន​ត្រូវ​មានការ​លាក់បាំង​ព័ត៌មាន​ណាមួយ​នោះ​ទេ​ហើយ​ក្នុង​ករណី​មានការ​សង្ស័យ​ថា មាន​ករណី​ជួញដូរ​ចែកចាយ ឬ​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​សូម​រាយការណ៍​ជូន​សមត្ថកិច្ច ដែល​នៅ​ជិត​បំផុត ឲ្យ​បាន​ឆាប់​ដើម្បី​មាន​វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ចៀសវាង​ឲ្យ​បាន​ដាច់ខាត​នូវ​កុំ​«៤» គឺ​កុំ​ពាក់ព័ន្ធ​កុំ​នៅ​ពីក្រោយ​ធ្វើ​ជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន