ស្លុតចិត្ត​ណាស់ ! កូន​លង់ទឹក​ឪពុក​យំ​រៀបរាប់ និង​បួងសួង​ឲ្យ​រក​សព​ឃើញ

79

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក មានការ​រន្ធត់​ចិត្តជា​ខ្លាំង ហើយ​យំ​រៀបរាប់​ពី​អំពើ​ល្អ​របស់​កូន និង​បួងសួង​ដល់​អា​រុក្ខ​អារក្សអ្នកតា​ម្ចាស់​ទឹកដី​ឲ្យ​ជួយ​រក​សព​ឲ្យ​ឃើញ ខណៈ​ពេល​ដែល​កូន ប្រុស​សំណ​ប់ ដែល​ជា​កម្មករ​ទូកដ បាន​លង់ទឹក​លិច​បាត់​នៅ​ក្នុង​ទន្លេ​។ ហេតុការណ៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ កើតឡើង​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពង់ចម្លង​ព្រែក​លៀប កោះដាច់ កោះ​ឧ​ញ៉ា​តី ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា​។

Loading...

ជន​រង​គ្រោះ ដែល​បាន​លង់ទឹក​ស្លាប់​នោះ​ឈ្មោះ ហឿ​ន វង្ស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​កំពង់ដ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ លោក មៀ​ច សេរី នាយ​ប៉ុស្តិ៍​នគរបាល​ព្រែ​កលៀ​ល បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​យុវជន​រង​គ្រោះ និង​មិត្តភក្តិ​ដែល​ជា​កម្មករ កំពង់ដ​ទាំងអស់ ៣​នាក់​ទៀត​បាន​ចុះ​ងូតទឹក​លេង​នៅ​ក្បែ​ទូកដរ​។ នៅ​ពេល​កំពុង​ហែល​ទឹក​លេង មិនដឹង​មូលហេតុ​អ្វី​នោះ​ទេ​ស្រាប់តែ​លង់ទឹក​ស្រែកហៅ​ឲ្យ​គេ​ជួយ ហើយ​កម្មករ​ដូច​គ្នា​បោះ​ពោង តែ​កម្មករ​រូប​នោះ​បាន​លិច​បាត់​។

តាម​កម្មករ​ឈ្មោះ រ៉ា វ​ណ្ណា អាយុ​១៧​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​កំពុងទឹក​លេង ខ្លួន​ក៏​បាន​ហែល​ទៅ​ក្រោយ​កាណូត​តោង​ឡើង ហើយ ជន​រង​គ្រោះ​ក៏​បាន​ហែល​មក​កណ្តាល​ទូក​កាណូត​ជិត​ដល់​ក៏​បាន​លង់ទឹក​ស្រែក​ឲ្យ​ជួយ​តែ មិន​ទាន់​បាន​ទៅ​ជួយ​ផង​ក៏​លិច​បាត់​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​លង់ទឹក​លិច​បាត់ បុរស​ជា​ឪពុក​បាន​មក​ដល់ ហើយ​យំ​រៀបរាប់​គួរ​ឲ្យ​សង្វេគ​។ តាម​បុរស​ជា​ឪពុក បាន​ឲ្យ​ដឹង​ថា កាត់​មានកូន​ប្រុស​ស្រី​៧​នាក់ ហើយ​កូនប្រុស ដែល​ស្លាប់​ជា​កូន​ទី​៦ ដែល​ជា​មនុស្ស​ដឹង​ខុស​ត្រូវ មក​ពី​បួស​រៀន ក៏​បាន​មក​ធ្វើការ រកស៊ី​ចិញ្ចឹម​គ្រួសារ ទិញ​ម៉ូតូ​ឲ្យ​គាត់​ជិះ និង​ទិញ​ទូរស័ព្ទ​ឲ្យ​ប្រើ ។

បុរស​ជា​ឪពុក​ក៏​បាន​យំ​រៀបរាប់ ព្រមទាំង​បួងសួង​ព្រះ​អង្គ​ដែល​មាន​ព្រះ​បារមី និង​អ្នកតា​ម្ចាស់​ទឹក ម្ចាស់​ដី​ឲ្យ​ជួយ​រកស​ពកូន​ឲ្យ​ឃើញ​។ បន្ទាប់​ពី​បួងសួង ក្រុម​គ្រួសារ​ក៏​ដូច​ជា​ម្ចាស់​ដ ក៏​បាន​នាំ​គ្នា ជួល​ជនជាតិ​ឥ​ស្លា​ម​ជួយ​រាវ ហើយ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​ប្រមាណ​១ និង​៣០​នាទី​រសៀល ទៅ​តាម​ការ​បួស​សួង​ពិតមែន​។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត​៕ ដោយ ៖ ម៉េ​ង ធា