គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ ស្លាប់​៣​នាក់ របួសធ្ងន់​ស្រាល​២១​នាក់

41

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការ​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​១៩​ខែកក្កដា ឆ្នាំ​២០១៩ កើតឡើង​១១​លើក (​យប់​៧​លើក​) ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១២​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​៩​នាក់​។ ស្លាប់​សរុប​៣​នាក់ រ៉ឺ​ម៉ក​ម៉ូតូ​១​នាក់​(​ពាក់មួក​) រថយន្ត​តូច​១​នាក់​,​រថយន្ត​ធំ​១​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៥​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធិ​២​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​,​ប្រជែង​១​លើក​ស្លាប់​២​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​,​កត្តា​យាន​១​លើក​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​៤​លើក​,​ម៉ូតូ និង​រថយន្ត​ធំ​៣​លើក​, រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក ស្លាប់​២​នាក់​,​រថយន្ត​តូច និង​កង់​១​លើក​,​យាន​ផ្សេង​ៗ​ក្រឡាប់​២​លើក ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿងក្នុង​នោះ​មាន ម៉ូតូ​១១​គ្រឿង​,​រថយន្ត​តូច​២​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​,​យាន​ផ្សេង​ៗ៣​គ្រឿង​។

យាន​បង្កហេតុ ម៉ូតូ​៦​លើក​,​រថយន្ត​តូច​១​លើក​,​រថយន្ដ​ធំ​១​លើក​, ផ្សេង​ៗ៣​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៤​លើក​,​ផ្លូវ​ខេត្ត​៧​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តកំពង់ឆ្នាំង​១​លើក​ស្លាប់​ស្រី​១​នាក់ និង​រាជធានី​ភ្នំពេញ​៤​លើក ស្លាប់​២​នាក់ របួស​១៣​នាក់​(​ស្រី​២​នាក់​)​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល គោលដៅ​៥,៤៤៨​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​១,៥៨០​គ្រឿង​(៧២%) អប់រំ​៤៤៩​គ្រឿង (​ម៉ូតូ​៦៤%) មធ្យោបាយ​ពិន័យ​១,១៣១​គ្រ​(​ម៉ូតូ​៧៥%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៧៣​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៣,៣៣៩​គ្រឿង អប់រំ​២៦២​គ្រឿង ពិន័យ​ចំនួន​សរុប​៨៦៥​គ្រឿង (​មួក​៦១៧​គ្រឿង កញ្ចក់​១១៥​គ្រឿង បញ្ច្រាសទិស​៥៣​គ្រឿង ផ្សេង​ៗ៨០​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី