ព្រះសង្ឃ កក្កដា សុ​ភ័​ណ្ឌ សម្រេច​លាចាក​សិក្ខាបទ​ក្រោយ​ប្រព្រឹត្ត​កំហុសឆ្គង

116

រាជធានី​ភ្នំពេញ ៖ ព្រះសង្ឃ​នាម កក្កដា សុ​ភ័​ណ្ឌ បាន​សម្រេច​លាចាក​សិក្ខាបទ​ហើយ បន្ទាប់​ពី​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​នូវ​ច្បាប់​ធម៌​វិន័យ​ក្នុង​នាម​ជា​ព្រះសង្ឃ​។ ភិក្ខុ​ង​អង្គ​ខាងលើ បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ភិក្ខុ​រូប​នេះ បាន​ថត​រូបភាព​សម្តែង​ខុស​ពី​ការ​ពិត និង​មានការ​ឆ្គាំឆ្គង​ផ្ទុយ​ពី​វិន័យ​សង្ឃ​។

Loading...

យ៉ាងណា​បន្ទាប់​ពី មានការ​រិះគន់​នេះ​គណៈសង្ឃ​រាជធានី និង​អនុគណ​ខណ្ឌដូនពេញ​ក៏​បាន​កោះហៅ​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ ដើម្បី​មក​ដោះស្រាយ ដោយ​ក្នុង​នោះ​ភិក្ខុ​រូប​នេះ​បាន​ធ្វើការ​សុំ​ទោស និង​ព្រម​លាចាក​សិក្ខាបទ​តាម​ច្បាប់ វិន័យ​សង្ឃ​។ បើ​យោង​តាម​ការ​ប្រកាស​របស់​សាលា​គណ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ គង់នៅ​កុដិ​លេខ​២៥ វត្ត​សារា​វ័​ន្ត​តេ​ជោ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ដែល​មាន​បញ្ហា​កន្លង​មក តាម​រយៈ​រូបភាព​ក្លែងបន្លំ (​អលជ្ជី​) ក្នុង​ព័ត៌មាន​សង្គម គឺ​ត្រូវ​បាន​មន្ត្រី​សង្ឃ សាលា​អនុគណ​ខណ្ឌដូនពេញ និមន្ត​មក​ដោះស្រាយ តាម​ធម៌​វិន័យ រួចរាល់​ជា​ស្ថាពរ​ហើយ​។ ជា​លទ្ធផល​ភិក្ខុ​អង្គ​នេះ​បាន លាចាក​សិក្ខាបទ​រួចរាល់​ហើយ តាម​កិច្ចព្រមព្រៀង​របស់​សាមីខ្លួន ចំពោះ​ព្រះ​ភក្ត្រ ព្រះ​មន្ត្រី​សង្ឃ នៅ​វេលា​យប់​នេះ អាស្រ័យ​ហេតុនេះ​សូម សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​៕ ដោយ ៖ សុខ វាសនា