វត្ត​ចំនួន​០៦​ក្នុង​ឃុំ​របស់​មង្គល បាន​ទទួលទៀន​ព្រះ​វស្សា និង​ទេយ្យវត្ថុ

61

ខេត្តបាត់ដំបង ៖ វេលា​ព្រឹក​ថ្ងៃ​ច័ន្ទ ៦​រោច ខែអាសាឍ ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​អញ្ជើញ ប្រគេន​ទៀន​ព្រះ​វស្សា និង​ទេយ្យវត្ថុ​ដល់​វត្ត​ក្នុង​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

Loading...

ពី​ធី​នេះ​រៀបចំ​ធ្វើ​នៅ​ក្នុង​បរិវេណ​វត្ត​ព្រះ​ធាតុ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ចូលរួម​ដ៏​អធិក​អាធ័ម​ក្នុង​ពិធី​នេះ​មាន​លោក លោកស្រី​ស្នងការ​រង និង​កងកម្លាំង​នគរបាល​ជាតិ ព្រះសង្ឃ ដូនជី តាជី គណៈ​ក​ម្មា​ការ​អាចារ្យវត្ត​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ក្នុង​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី មាន​វត្ត​ចំនួន​០៦​វត្ត ហើយ​ក្នុង​ឱកាស នៃ​ការ​ប្រគេន​ទៀន​ចំណាំ​ព្រះ​វស្សា និង​ទេយ្យវត្ថុ​នា​ពេល​នេះ​ក្នុង​មួយ​វត្ត​ៗ​ទទួល​បាន​៖ -​ទៀន​ចំណាំ​ព្រះ​វស្សា​,​អង្ករ​, មី​ថៃ​,​ត្រីខកំប៉ុង​,​ប្រង​ម៉ា​ស៊ូ​ត​,​ទឹកបរិសុទ្ធ​,​ទឹកដោះគោ​ខាប់​,​ទឹកត្រី​,​ទឹក​ស៊ី​អី​វ​,​ស្កសរ​,​តែ​ក្រៀម​,​ប៊ី​ចេ​ង​,​ខ្ទឹមស​, អំបិល​អី​យ៉ូ​ដ​,​ក្រដាស​ជូត​មាត់​,​ទឹក​ផ្លែ​ឈើ​,​សាដក​,​បច្ច័យ​អម​សាដក​។ បច្ច័យ​សម្រាប់​វត្ត ក្នុង​១​វត្ត​ទទួល​បាន ថវិកា​៣០​ម៉ឺន​រៀល តាជី យាយជី​១២០​នាក់ ក្នុង​ម្នាក់​១​ម៉ឺន​រៀល​។

លោក​ឧត្តមសេនីយ៍ទោ​បាន​បញ្ជាក់​ថា ក្នុង​នាម​អនុប្រធាន​ការងារ​ថ្នាក់​ជាតិ​ក្នុងស្រុក​មោងឫស្សី និង​ជា​ប្រធាន​ក្រុមការងារ​ឃុំ​របស់​មង្គល តែងតែ​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​មូលដ្ឋាន ដែល​តែងតែ​គោរព​តាម​ប្រពៃណី របស់​ប្រជាជន​កម្ពុជា​យើង​បន្ថែម​ទៀត តាម​តម្រូវការ​៕ ដោយ ៖ ហួត សុង​ហាក់