ជនជាតិ​ចិន​បើករថយន្ត បុក​កង់​បី​ក្រឡាប់​របួស​បែកក្បាល

70

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវបំបែក​ជា​បួន បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី ដែល​បើកបរ​ដោយ​បុរស​ម្នាក់​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​មួយ​ចំហៀង ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បែកក្បាល​ផង​ដែរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១០ និង​៥០​នាទី​យប់ ចំណុច​ស្តុ​ប​ទូត​ចិន ផ្លូវ​១៧៣​កែង​នឹង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​ន្លែ​ង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​កង់​បី​ខ្មែរ ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេង​ទុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន​ព្រមទាំង​មាន​ភ្លើងស្តុប​ផង​នោះ ក៏​ស្រាប់តែ​មាន​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស អត់​ស្លាក​លេខ បាន​បោះពួយ​តាម​ផ្លូវ​១៧៣ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ក្រឡាប់​ជើង​មួយ​ចំហៀង ព្រមទាំង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បែកក្បាល​ហូរ​ឈាម ត្រូវ​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។

ដោយឡែក​ខាង​រថយន្ត​វិញ រង​ការ​ខូចខាត​ក្រពឹត​ថ្ពាល់​មុខ​ចំហៀង​ស្តាំ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​ដែរ​ជា​ជនជាតិ​ចិន​នោះ​។ ក្រោយ​ពេល កើតហេតុ គេ​ឃើញ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ឲ្យ​តំណាង​ភាគី​ទាំង​សងខាង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​បាន​សង​សំណង​ទៅ​ខាង​ម៉ូតូ​កង់​បី​ចំនួន​៣៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​៕ ដោយ ៖ យឹ​ម ឈឿ​ន