កងរាជអាវុធហត្ថ​ដុត​កម្ទេច​រថយន្ត​តួ​រី​ស​១២​កៅអី​៤​គ្រឿង ជា​មធ្យោបាយ​ដឹកឈើ​ល្មើសច្បាប់

65

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ប្រភេទ​តួ​រី​ស​១២​កៅអី ចំនួន​៤​គ្រឿង ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ដឹកឈើ​ខុសច្បាប់ កាល​រសៀល ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កង​រាជ​ធា​វុ​ធ​ហត្ថ ដែល​ជា​ក្រុមការងារ​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ចាប់​ដុត​បំផ្លាញ​ចោល។

Loading...

ប្រ​តិ​បត្ត​ការ​នេះ​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុ​ន​ថា​ន មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ ខេត្តក្រចេះ ដោយ​បាន​ធ្វើការ​ចាប់ដក​ហូត​យក​វត្ថុ​តាង រថយន្ដ​តួ​រី​ស​សម្រាប់​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចំនួន​៤​គ្រឿង​នោះ នៅ​ចំណុច​និ​យា​ការ (617800-1386021) ស្ថិត​ក្នុងភូមិ​បន្ទាយ ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់