រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ណែនាំ​ដល់​អ្នក​ព័ត៌មាន​ទាំងអស់ រួម​គ្នា​បំបាត់​ព័ត៌មាន​ក្លែងក្លាយ

93

ខេត្ត​ប៉ៃលិន ៖ ថ្លែង​នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន ឯកឧត្តម ខៀវ កាញ​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ជំរុញ​ដល់​មន្ត្រី​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ត្រូវ​រួម​គ្នា​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ហើយ​ត្រូវ​ត្រួតពិនិត្យ​តាម​ប្រព័ន្ធ​អន​ឡាញ បើ​មិន​ដូច​ច្នេះ​ទេ ព័ត៌មាន​ក្លែងក្លាយ​វា​នឹង​វាយលុក​ពេញ​សង្គម​ធ្វើ​ឱ្យ​ចលាចល​ពេញ​ប្រទេស​ជាក់​ជា​មិន​ខាន​។

Loading...

គោលការណ៍ របស់​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​មានមុខ​សញ្ញា​២​គឺ ៖ មុខសញ្ញា​ប្រើ​វិធី រឹង និង​មុខសញ្ញា​មួយទៀត​គឺ​មុខសញ្ញា​ទន់ ឯកឧត្តម​បាន​បញ្ជាក់​ថា មុខសញ្ញា​រឹង​គេ​ប្រើ​យោធា រីឯ​មុខសញ្ញា​ទន់​វិញ គេ​ប្រើ​បច្ចេកវិទ្យា​តាម​ប្រព័ន្ធ​អន​ឡាញ នេះឯង ហើយ​ប្រព័ន្ធ​នេះ​វា​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ឯកឧត្តម​បាន​ណែនាំ​ដល់​មន្ត្រី​ទាំងអស់​ក្នុង​ក្រសួង​ព័ត៌មាន មិន​ត្រូវធ្វើ​ជា​តួឯក​ទេ ត្រូវ​ចេះ​ធ្វើការ​ជា​ក្រុម​សហការ​សាមគ្គី​ផ្ទៃក្នុង ដោយ​ធ្វើការ​ចេះ​ទទួលខុសត្រូវ​គោរព​តួនាទី បែងចែក​តួនាទី តាម​ការងារ​ដោយ​តម្លាភាព​ផង​ដែរ​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម បាន​ជម្រុញ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ថ្មី​ខិតខំ​បង្កើត​ប្រព័ន្ធ អន​ឡាញ​ទាំង​ទូរទស្សន៍​និង​វិទ្យុ ដើម្បី​បំរើ​ពលរដ្ឋ​និង​បញ្ជូន​ព័ត៌មាន​ដល់​ថ្នាក់ដឹកនាំ ។ សូម​បញ្ជាក់​ថា លោក យូ ពៅ ត្រូវ​បាន​ប្រកាស​ចូល​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​ព័​ត៍​មាន ខេត្ត​ប៉ៃលិន​ជំនួស​លោកស្រី សុ​ី ចាន់​អេ​ង ប្រធាន​មន្ទីរ​ចាស់ ដែល​ត្រូវ​ឡើង​ទៅ​កាន់​ជាទី​ប្រឹក្សា​ក្រសួង​ព័​ត៍​មាន ។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​សាលាខេត្ត​ប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន ឯកឧត្តម ផា​ន់​ចាន់​ធុ​ល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម​គណៈប្រតិភូ​មិ​អម​ឯកឧត្តម​រដ្ឋ និង​អស់លោក លោកស្រី ជា​ប្រធាន​មន្ទីរ​ព័​ត៍​មាន តាម​បណ្តា​ខេត្ត​មួយ​ចំនួន ព្រមទាំង​ប្រធាន​មន្ទីរ​ស្ថា​ប័ណ្ណ​ជុំវិញ​ខេត្ត។

យោង​តាម​សេចក្តីសម្រេច​របស់​ក្រសួង​ព័​ត៍​មាន បាន​សម្រេច​តែងតាំង​លោក យូ ពៅ ពី​អនុប្រធាន​មន្ទីរ​ព័​ត៍​មាន​ខេត្តកំពង់ចាម មក​ជា​ប្រធាន​មន្ទីរ​ព័​ត៍​មាន​ខេត្ត​ប៉ៃលិន ចំណែក លោកស្រី ស្រុ​ី ចាន់​អេ​ង ដែល​បាន​ស្នើ​សុំ​ទៅ​បំរើ​ការ​នៅ​កន្លែង​ផ្សេង ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ក្រសួង​ព័​ត៍​មាន ។ ឯកឧត្តម ផា​ន់​ចាន់​ធុ​ល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍ សូម​ឲ្យ​លោក​ប្រធាន​មន្ទីរ​ព័​ត៍​មាន​ថ្មី ត្រូវ​បន្ត​ដឹកនាំ​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​ព័​ត៍​មាន​លឿន ប្លែក និង​ជឿ​ទុកចិត្ត​បាន ជា​ពិសេស​អ្វី​ដែល​ឯកឧត្តម​ចង់បាន គឺ​ចង់​ឲ្យ​ប្រធាន​ថ្មី បង្កើត​ឲ្យ​បាន​នូវ​មេក្រុម​អន​ឡាញ​តាម​គោលដៅ​នានា ដើម្បី​ផ្សព្វផ្សាយ​ព័​ត៍​មាន ដល់​ប្រជាពលរដ្ឋ​ក្មុ​ង​ខេត្ត ។ ម្យ៉ាងវិញទៀត មិន​ត្រូវធ្វើ​ការ​យក​តែ​បក្ខពួក​របស់​ខ្លួន នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​មន្ត្រី​ថ្នាក់​ក្រោម​នោះ​ឡើយ ៕ ដោយ ៖ នី​យ៉ា