អាជីវករ​ផ្សារ​ចម្ការ​គ​នឹង​ទទួល​បាន កា​រត​ភ្លើង​រដ្ឋ​ប្រើប្រាស់​ក្នុង​ខែសីហា​នេះ

60

ខេត្តបន្ទាយមានជ័យ ៖ តប​តាម​ការ​ស្នើ​សុំ​របស់​អាជីវករ​ផ្សារ​ចម្ការ​គ​(​ផ្សារ​ថ្មី​) នឹង​ទទួល​បានការ​ត​ភ្លើង​រដ្ឋ​ប្រើប្រាស់​ក្នុង​ខែសីហា​នេះ ឆ្លើយ​តប​ទៅ​នឹង​ការ​សំណូមពរ របស់​បងប្អូន​អាជីវករ​នៅ​ផ្សារ​ចម្ការ​គ ហៅ​(​ផ្សារ​ថ្មី​) ស្ថិត​នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ស្នើ​សុំ​ត​ភ្លើង​រដ្ឋ​ចូល​ក្នុង​ផ្សារ ដោយ​កន្លង​មក​ពួក​គាត់​មិន​ពេញចិត្ត​ចំពោះ​ការ​ប្រើប្រាស់​សេវា​ឯកជន មុន​ចំពោះ​តម្លៃ និង​អាកប្បកិរិយា​មិន​សមរម្យ​។

Loading...

នា​រសៀល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៩ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរី​សោភ័ណ រួម​នឹង​ជំនាញ​អគ្គិសនី​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​នៅ​ផ្សារ​ខាងលើ ពិសេស​ដោយ​មានការ​ឯកភាព និង​បញ្ជា​ផ្ទាល់ ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ អនុវត្ត​តាម​សេចក្តីណែនាំ​របស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​យល់ព្រម​តាម​សំណើ​របស់​អាជីវករ ដោយ​មាន​សំណើ​២​គឺ ៖ ទី​១-​ស្នើ​សុំ​អ្នក​គ្រប់​គ្រង់​អគ្គិសនី​ក្នុង​ផ្សារ ទម្លាក់​តម្លៃ​ភ្លើង​ត្រឹម​៧៤០​រៀល ក្នុង​គីឡូវ៉ាត់​។

២-​បើ​អ្នក​គ្រប់​គ្រង់​មិន​យល់ព្រម គឺ​ដក​ចេញ​នឹង​ដាក់​ភ្លើង​រដ្ឋ​ចូល តាម​ការ​ស្នើ​សុំ របស់​អាជីវករ​។ ជាមួយនឹង​ការ​ចុះ​សំណេះសំណាល តំណាង​ក្រុម​អាជីវករ បាន​សម្តែង​នូវ​ក្តី​សាទរ យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​អន្តរាគមន៍ ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ដែល​បាន​ទទួលយក សំណើ​របស់​ពួក​គាត់ ក្នុង​កា​ដោះស្រាយ​បញ្ហា​ភ្លើងអគ្គិសនី ដែល​អ្នក​គ្រប់​គ្រង់​អគ្គិសនី​លោក ឡោ ហ៊ុយ​ម៉េ​ង (​ឯកជន​) បាន​ធ្វើ​ឲ្យ​អាជីវករ​មិន​ពេញចិត្ត​លើ​ការ​យក​សេវា​តម្លៃ​ភ្លើង ការ​ប្រើប្រាស់​ឥរិយាបថ មិន​សមរម្យ​។ តំណាង​អាជីវករ​បាន​លើ​ឡើង​ថា ៖ បើសិន​អ្នក​គ្រប់​គ្រង់​អគ្គិសនី ចង់​បន្ត​អាជីវកម្ម និង​ឲ្យ​ពួក​គាត់​ប្រើប្រាស់​បន្ត​ទី​១-​ត្រូវ​បញ្ចុះតម្លៃ​អគ្គិសនី​។ ២-​ត្រូវ​ទម្លាក់​កុង​ទ័​រ​ភ្លើង​មក​ក្រោម ដើម្បី​ពួក​គាត់​បាន​ផ្ទៀងផ្ទាត់​គីឡូវ៉ាត់​។

និង​ទី​៣-​ត្រូវ​កែប្រែ​ឥរិយាបថ​ឡើង​វិញ​ដែល​ធ្វើ​ឲ្យ​ពួក​គាត់ មិន​ពេញចិត្ត​។ លោក ជាវ ណា​រិ​ន ប្រធាន​អគ្គី​ស​នី​ខេត្ត បាន​លើក​ឡើង​ថា ៖ ចំពោះ​កា​រត​បណ្តាញ អគ្គិសនី​ចូល​ក្នុង​ផ្សារ ខាង​លោក​រីករាយ​នឹង​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​បងប្អូន​អាជីវករ តែ​សូម​ឲ្យ​បងប្អូន អាជីវករ​ត្រូវ​មាន​កិច្ចសហការ​ណ៍​ជាមួយ​ខាង​លោក នៅ​ពេល​អូស​ខ្សែ​ចូល និង​អនុវត្ត​ទៅ​តាម​ការ​ណែនាំ របស់​ថ្នាក់ដឹកនាំ​។ ម្យ៉ាងវិញទៀត​បងប្អូន​អាជីវករ ត្រូវ​ដោះស្រាយ​ជាមួយ​អ្នកគ្រប់គ្រង​អគ្គិសនី​ក្នុង​ផ្សារ ឲ្យ​ចប់​តាម​ដំណាក់កាល​សិន ហើយ​លោក​នឹង​រៀបចំ​ឲ្យ​បាន​ក្នុង​ខែសីហា​នេះ ហើយ​នៅ​ពេល​ត​បណ្តាញ ចូល​បងប្អូន​អា​ជី​វិករ​ត្រូវ​ទៅ​បង់​សេវា​ជា​មុន​សិន ចំពោះ​តម្លៃ​អគ្គិសនី​គឺ​គឹ​ត​ក្នុង​តម្លៃ ៧៤០​រៀល ក្នុង​១​គីឡូវ៉ាត់ សម្រាប់​អាជីវករ​ក្នុង​ផ្សារ​តែ​ប៉ុណ្ណោះ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង បាន​បញ្ជាក់​ថា ៖ ដោយ​មានការ​ឯកភាព​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន បាន​ឆ្លើយ​តប​តាម សំណូមពរ​របស់​បងប្អូន​អាជីវករ​ស្នើ​សុំ​។ ហើយ​លោក​បន្ត​ថា ៖ បើសិនជា​អ្នក​គ្រប់​គ្រង់​អគ្គិសនី ព្រម​បញ្ចុះតម្លៃ​ដូច​អ្វី​ដែល​បងប្អូន​បាន​ស្នើ​សុំ​៧៤០​រៀល តើ​បងប្អូន​ព្រម​ទទួលយក​ឬទេ ? ម្យ៉ាងវិញទៀត​បើ​បងប្អូន​អាជីវករ​មិន​យល់ព្រម ចង់​ប្រើប្រាស់​ត​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ​វិញ លោក​ក៏​ឯកភាព​តាម​សំណើ តែ​ដូច​ការ​លើក​ឡើង​របស់​ប្រធាន​អគ្គិសនី​ខេត្ត សុំ​ឲ្យ​បងប្អូន មាន​កិច្ចសហការ​ឲ្យ​បាន​ល្អ និង​ត្រូវ​ទៅ​បង់​សេវា​ជា​មុន​សិន​។

បន្ទាប់​ពី​បាន​ស​ម្រួ​ប​សម្រួល​បណ្តា​អាជីវករ ក្នុង​ផ្សារ​បាន​ឯកភាព​គ្នា​ទាំង​ស្រុក​ក្នុង​ការ​ប្រើប្រាស់ បណ្តាញ​អគ្គិសនី​រដ្ឋ​ទាំងអស់​គ្នា ហើយ​ក៏​យល់ព្រម សហការ​ជាមួយ​អគ្គិសនី​ផង​ដែរ​។ សូម​បញ្ជាក់​ថា ៖ បណ្តា​អាជីវករ​មានការ​មិន​ពេញចិត្ត​ចំពោះ​លោក ឡោ ហ៊ុយ​ម៉េ​ង គ្រប់គ្រង​អគ្គិសនី​ក្នុង​ផ្សារ​ចម្ការ​គ (​ផ្សារ​ថ្មី​) ដោយ​តម្លៃ​អគ្គិសនី​មាន​តម្លៃ​ថ្លៃ ,​មាន​អាកប្បកិរិយា​មិន​សមរម្យ​ដែល​ពួក​គាត់​មិន​ទទួលយក​បាន​ឡើយ​៕ ដោយ ៖ ណុ​ប រក្សា