លោក​បណ្ឌិត ថោ​ង ខុន វាយតម្លៃ​ខ្ពស់​ចំពោះ​ទិវា​ម៉ា​រ៉ា​តុង ចក្រភព​ខ្មែរ​២០១៩

58

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៩ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​ការ​រត់ប្រណាំង ម៉ា​រ៉ា​តុង ដោយ​ជោគជ័យ​រួច​មក លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសា​ន៍​ថា ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​៦ ដែល​ទិវា​រត់ប្រណាំង ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ Khmer Empire Marathon ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​ទទួល​បានការ​គាំទ្រ យ៉ាង​ខ្លាំង​ពី​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ បន្ទាប់​ពី​ដំណើរការ​ប្រកួត​លើ​គ្រប់​វិញ្ញាសា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៩ នៅ​មុខ​ប្រាសាទ​អង្គរ ខេត្តសៀមរាប​។

Loading...

លោក​បាន​បញ្ជាក់​ជូន​ជា​ថ្មី​ថា មាន​អ្នក​យល់​ច្រឡំ​ថា ហេតុ​អ្វី​ក៏​យើង​រៀប​ចំការ​រត់ប្រណាំង​ចំនួន​២​ដង ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ការ​ពិត​យើង​បាន រៀបចំ​នៅ​ខែសីហា នេះ​គឺជា​ការ​រត់ប្រណាំង ម៉ា​រ៉ា​តុង (Full Marathon) ៤២​គីឡូម៉ែត្រ ក្នុង​នោះ​មាន វិញ្ញាសា​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង (Halft Marathon) ២១​គីឡូម៉ែត្រ​ដែរ​។ ដោយឡែក​នៅ​ខែធ្នូ រៀង​រាល់​ឆ្នាំ ដែល​ធ្លាប់​ធ្វើ​បាន​២៣​ឆ្នាំ​កន្លង​ទៅ​នោះ​គឺជា​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ (Halft Marathon) ដែល​មាន​ចម្ងាយ​២១​គីឡូម៉ែត្រ​។ លោក​បណ្ឌិត​មាន​ប្រសាសន៍​ទៀត​ថា Full Marathon ម៉ា​រ៉ា​តុង ឆ្នាំ​២០១៩​នេះ ដែល​ទើបនឹង​បញ្ជ​ប់​មុន​នេះ​បន្តិច គឺ​ទាក់ទាញ​បាន​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​សរុប​ចំនួន ៣,៥០០​នាក់ ក្នុង​នោះ​បរទេស​១,៥៨៤​នាក់ មក​ពី​៥០​ប្រទេស កើនឡើង​៥% និង​ខ្មែរ​កើនឡើង​១០% ដែល​មាន​ចំនួន ១,៩១៦​នាក់​។

ជាមួយនឹង​ការ​កើនឡើង​នេះ​ត្រូវ​បាន លោក វាយតម្លៃ​ខ្ពស់​ចំពោះ​បរិយាកាស​ល្អ​នូវ​ការ ចូលរួម និង​ការ​គាំទ្រ ហើយ​កំពុង​បង្កើន​នូវ​បទ​ពិសោធន៍ កាន់តែ​ប្រសើរ​សម្រាប់​ការ​រៀបចំ​របស់​គណៈកម្មការ​បច្ចេកទេស​។ លោក បណ្ឌិត​ប្រធាន​គណៈកម្មាធិការ ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​អះអាង​ថា ចំពោះ​ការ​ផ្តល់​នូវ​ចំណាត់ថ្នាក់​ជ័យ​លា​ភី​នោះ គឺ​មាន​ភាព​យុត្តិធម៌​បំផុត ដោយ​គណៈកម្មការ​ធ្វើ​តាម​បច្ចេកវិទ្យា​ទំនើប តាម​ម៉ាស៊ីន​ស្វ័យប្រវត្តិ ដោយ​មាន Chip ដែល​បំពាក់ នៅ​លើ​ស្បែកជើង​របស់​អ្នក​រត់​ទាំងអស់ នៅ​ពេល​ចេញដំណើរ និង​មក​ដល់ទី ពោល​គឺ​ផ្ទៀងផ្ទាត់​ដោយ ម៉ាស៊ីន​ស្វ័យប្រវត្តិ ឥត​មាន​ល្អៀង​ឡើយ​។

លោក​ក៏​បាន​លើក​ឡើង​របស់​លោក ទ្រី​ស្យ៊ែ​ន មក​ពី​ប្រទេស រ៉ូ​ម៉ា​នី និង​បាន​ទៅ​រស់នៅ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក ដោយ​បាន​បង្ហាញ​នូវ​ការ​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង​ពី​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​កម្ពុជា ហើយ​ថែម​ទាំង​ស្ញើ​ច​សរសើរ​ចំពោះ​គណៈកម្មការ រៀបចំ​ទិវា​ម៉ា​រ៉ា​តុង​បាន​ល្អ​ប្រសើរ​។ ជាមួយ​គ្នា​នោះ​លោក​បណ្ឌិត ថោ​ង ខុន ក៏​បាន​បង្ហាញ​នូវ​ការ កោតសរសើរ​ជូន​ចំពោះ​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក វ៉ា​ត់ ចំរើន រដ្ឋ​លេ ខា​ធិ​ការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​ការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ក្រោម​ការ​ឧបត្ថម្ភ​របស់​ភេសជ្ជៈ WURK ក្រុមហ៊ុន SMART ព្រមទាំង​បណ្តា​ដៃគូ​ជា​ច្រើន​ទៀត ដែល​ជួយ​ជំរុញ​ដល់​ការ រៀបចំ​ទិវា​កីឡា​ទេសចរណ៍ មួយ​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត សម្រាប់​ឆ្នាំ​២០១៩​នេះ​។

ចំពោះ​លទ្ធផល​ជ័យ​លា​ភី ដែល​ផ្តល់​ជូន​យ៉ាង​យុត្តិធម៌​បំផុត​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​នោះ រួម​មាន​៖ វិញ្ញាសា​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ ផ្នែក​នារី ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​កីឡាការិនី​ចិន SHN Hong xia, លេខ​២ កីឡាការិនី​ជប៉ុន YamAMOTO Mari និង​លេខ​៣ កីឡាការិនី​ជប៉ុន Yamamoto Eri​។ ៤២​គីឡូម៉ែត្រ ផ្នែក​បុរស​លេខ​១ បាន​ទៅ​លើ​កីឡាករ​កម្ពុជា Takizaki Kuniaki, លេខ​២ កីឡាការិនី​ជប៉ុន Yoneda michiyo និង​លេខ​៣ កីឡាករ អា​មេ​រិ​ក Gruber Tim​។ លទ្ធផល​រត់​ចម្ងាយ​២១ គីឡូម៉ែត្រ ផ្នែក​នារី​បាន​ទៅ​លើ​កីឡាការិនី ជប៉ុន​ទាំងអស់ លេខ​១​កីឡាការិនី Tanimara Yuko​។

លេខ​២ កីឡាការិនី SASAKI Natsuke និង​លេខ​៣ កីឡាការិនី Mashita Mieko ខណៈ​ផ្នែក​បុរស​លេខ​១​បាន​ទៅ​លើ​កីឡាករ​ជប៉ុន Yamauchi Daisuke​។ លេខ​២​បាន​ទៅ​លើ​កីឡាករ​កម្ពុជា ម៉ា វី​រ៉ូ និង​លេខ​៣ កីឡាករ​អង់គ្លេស David George​។ លទ្ធផល​រត់​ចម្ងាយ ១០​គីឡូម៉ែត្រ​ផ្នែក​នារី​លេខ​១ បាន​ទៅ​លើ​កីឡាការិនី​សហរ​ដ្ធ​អា​មេ​រិ​ក Gernin Michlle លេខ​២ បាន​ទៅ​លើ​កីឡាការិនី​ជប៉ុន Konishi Mosako និង​លេខ​៣ បាន​ទៅ​លើ​កីឡា ការិនី​អង់គ្លេស Vogel Sophie​។ ផ្នែក​បុរស លេខ​១​បាន​ទៅ​លើ​កីឡាករ​កម្ពុជា ឡៃ តេ​រ៉​ង់ លេខ​២ បាន​ទៅ​លើ​កីឡាករ​កម្ពុជា វ៉ា​ន់ ភា​រ៉ា និង​លេខ​៣​បាន​ទៅ​លើ​កីឡាករ​សហរដ្ឋអាមេរិក Vishnevsky Mark៕ ដោយ ៖ ច័ន្ទ រស្មី