គ្រោះថ្នាក់​ចរាចរ​មួយ​ថ្ងៃ ស្លាប់​៨​នាក់ របួសធ្ងន់​ស្រាល​១១​នាក់

64

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​ថ្ងៃ​០៧ ខែសីហា ឆ្នាំ​២០១៩ កើតឡើង​១៤​លើក (​យប់​១២​លើក​) ស្លាប់​៨​នាក់​(​ស្រី​៣​នាក់​)​របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​)​។ ស្លាប់​សរុប​៨​នាក់ ម៉ូតូ​៥​នាក់​(​មិន​ពាក់មួក​៣​នាក់​),​រថយន្ត​តូច​២​នាក់​,​ថ្មើរជើង​១​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៦​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធិ​៧​លើក ស្លាប់​៤​នាក់​,​ប្រជែង​១​លើក ស្លាប់​១​នាក់​។

Loading...

គ្រោះថ្នាក់​ប៉ះទង្គិច ,​ម៉ូតូ និង​រថយន្ត​តូច​៧​លើក ស្លាប់​៤​នាក់​,​ម៉ូតូ និង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ និង​ផ្សេង​ៗ១​លើក​,​រថយន្ត​តូច និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​, រថយន្ត​ធំ និង​ផ្សេង​ៗ១​លើក​, រថយន្ត​ធំ និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៧​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​៩​គ្រឿង​,​រថយន្ត​តូច​៩​គ្រឿង​,​រថយន្ត​ធំ​៧​គ្រឿង​,​យាន​ផ្សេង​ៗ២​គ្រឿង​,​ថ្មើរជើង​១​នាក់​។ យាន​បង្កហេតុ ម៉ូតូ​៣​លើក​,​រថយន្ត​តូច​៧​លើក​,​រថយន្ត​ធំ​៣​លើក​,​យាន​ផ្សេង​ៗ១​គ្រឿង​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៨​លើក​,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​១​លើក។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ខេត្តកំពង់ចាម​១​លើក ស្លាប់​២​នាក់​,​រាជធានី​ភ្នំពេញ​៤​លើក ស្លាប់​២​នាក់ របួស​៤​នាក់​,​កំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​,​កំពង់ចាម​១​លើក ស្លាប់​១​នាក់​,​ក្រចេះ​១​លើក​ស្លាប់​១​នាក់​, សៀមរាប​១​លើក ស្លាប់​១​នាក់​,​ត្បូងឃ្មុំ​១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ធំ​២​លើក ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩ មធ្យោបាយ​ចូល​គោលដៅ​៥៥២៩​គ្រឿង​(​ម៉ូតូ​៥៥%) មធ្យោបាយ ល្មើស​៧៥៧​គ្រឿង​(៦០%) អប់រំ​៣៦៩​គ្រឿង​(​ម៉ូត​៦៩%) មធ្យោបាយ​ពិន័យ​៣៨៨​គ្រឿង​(​ម៉ូតូ​៥១%)​។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​៦១​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២៧៤២​គ្រឿង អប់រំ​២៣០​គ្រឿង ពិន័យ​ចំនួន​សរុប​១៩៨​គ្រឿង (​មួក​០០​គ្រឿង កញ្ចក់​១៣៦​គ្រឿង បញ្ច្រាសទិស​០០​គ្រ ផ្សេង​ៗ៦២​គ្រឿង​៕ ដោយ ៖ ទុ​យ ប៊ុ​ន​រី