អគ្គិភ័យ​ដែល​ឆាបឆេះ​នៅ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ បង្ក​ការ​ភ្ញាក់ផ្អើលទាំងយប់

82

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ម៉ោងជាង​៨​យប់ ថ្ងៃ​ទី​៧ សីហា ២០១៩​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ នគរបាល​ខេត្ត​ព្រះ​សីហ​នុ ២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការ​រ​ដ្ឋា​ន​នគ​បាល​ស្រុក​ព្រៃ​នប់ ១​គ្រឿង ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​អន្តរាគ្គមន៍​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​សមត្ត​កិច្ច​ខេត្តកំពត​។

Loading...

ជួយ​ពន្លត់​អគ្គិភ័យ​ដែល​បាន​ឆេះ នៅ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ ស្ថិត​តាម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ (​វាល​រេញ​-​កំពត​) ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ក្បែរ​ព្រំប្រទល់​ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​៕ ដោយ ៖ ហ៊ុយ ចាន់ធួន