លោក គួ​ច ចំរើន ចុះ​ពិនិត្យ និង​ស្តារ​ប្រព័ន្ធ​ប្រឡាយ អូរ​នៅ​សង្កាត់​លេខ​០៤

85

ខេត្ត​ព្រះ​សីហ​នុ ៖ លោក គួ​ច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ រដ្ឋបាល​ក្រុង និង​មន្ត្រី​ជំនាញ​ចុះ ពិនិត្យ​មើល​ស្តារ​ប្រឡាយ អូរ នៅ​ភូមិ​០៤ និង​ភូមិ​០៥ ស្ថិត​ក្នុង​សង្កាត់​លេខ​0៤ ក្រុង .​ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ស្ពាន​LV រហូត​ដល់​អាង​ច្រោះ​ទឹក​កខ្វក់​នៅ​តំបន់​អូរ​ត្រេះ ដែល​សកម្មភាព​ខាងលើ បាន​ចាប់ផ្តើម នា​រសៀល​ថ្ងៃ​ទី​0៧ ខែសីហា ឆ្នាំ​២០១៩​កន្លង​មក​។ ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន បាន​ដាក់​ចេញ​វិធាន​ការណ៍​ធ្វើ​យ៉ាងណា​ជួយ​រំដោះ​ទឹក​ចេញ ចៀសវាង​ការ​លិចលង់​ផ្ទះ​ប្រជាពលរដ្ឋ​យើង បណ្តាល​មក​ពី​ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​។

Loading...

លោក គួ​ច ចំរើន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កន្លង​មក​លោក​បាន​ដឹកនាំ​រដ្ឋបាល​ក្រុង មន្ត្រី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ចុះ​ពិនិត្យ ប្រព័ន្ធ​អូរ​ប្រឡាយ​នៅ​តំបន់​ខាងលើ និង​បាន​ដាក់​គ្រឿងចក្រ​ចុះ​កាយ​តាម​បណ្តោយ​អូរ និង​រៀបចំ​ស្ដារ​ប្រព័ន្ធ​ប្រឡាយ​នានា​ឡើង​វិញ​នៅ​ក្នុង​ក្រុងព្រះសីហនុ ស្រប​តាម​ប្លង់​ប្រព័ន្ធ ដើម្បី​ឱ្យ​បាន​ធំ​ទូលាយ និង​មាន​ចរន្តទឹក​ហូរ​បាន​លឿន កាត់​បន្ថយ​ការ​កកស្ទះ​សំរាម ទឹក​ហូរ​យឺត បង្ក​ឱ្យ​លិច​ដល់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ដងផ្លូវ​សាធារណៈ​មួយ​ចំនួន​នៅ​ក្នុង​ទីប្រជុំជន​ក្រុង​ផង​ដែរ​។

លោក​អភិបាលខេត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​ស្ថានភាព​នៃ​ការ​លិចលង់​នៅ​តំបន់ មួយ​ចំនួន​ធំ ក្នុង​ក្រុងព្រះសីហនុ ដែល​បណ្តាល​មក​ពី​ជំនន់​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង រយៈពេល​ជិត មួ​យស​ប្តា​ហ៍​កន្លង​មកនេះ​គួប​ផ្សំ​នឹង​ការ​កកស្ទះ​សំរាម​នៅ​តាម​បណ្តោយ​អូរ និង​មានការ​រួម​តូច​នៃ​ប្រព័ន្ធ ប្រឡាយ​រំដោះ​ទឹក​ចេញ​នូវ​រដូវវស្សា​ទើប​បង្កើត​ឲ្យ​មានការ​លិច​ដល់​លំនៅ​ដ្ឋា​ន តាម​ដង​វិ​ថី​នានា និង​ទីប្រជុំជន​មួយ​ចំនួន​នៅ​ក្នុង​ក្រុងព្រះសីហនុ​។

លោក គួ​ច ចំរើន ព្រមទាំង​រដ្ឋបាល​ក្រុង មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​បាន​បើក​យុទ្ធនាការ​ជា​លក្ខណៈ​អន្តរាគមន៍ ក្នុង​ការ​រំដោះ​ទឹក​ចេញ ពី​កន្លែង​លិចលង់​ដោយ​បាន​បញ្ជូន​នូវ​គ្រឿងចក្រ​អ៊ិ​ច​ស្កា​វ៉ា​ទ័​រ​ចំនួន​០២​គ្រឿង ប្រតិបត្តិការ​កាយ​សំរាម និង​កន្លែង​ដែល​កកស្ទះ​តាម​អូរ​ប្រឡាយ​រួម​តូច​នៅ​ចំណុច​ខាងលើ លោក​អភិបាលខេត្ត​បញ្ជាក់ ជា​ចុង​ក្រោយ​ថា ក្រោយ​ពី​បាន​ស្តារ កាយ​សំរាម​ចេញ ស្ថានភាព​ទឹកបាន​ចាប់​ស្រក​ជា​បណ្តើរ​ៗ​សង្ឃឹមថា អាច​ជួយ​រំដោះ​ជំនន់​ទឹកភ្លៀង កាត់​បន្ថយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ដែល​នៅ​តែ​បន្ត វាយលុក​មក​លើ​ខេត្ត​ព្រះ​សីហ​នុ​មិន​ឈប់​ឈរ​៕ ដោយ ៖ រស់ ភី​ណា