ប្រជាពលរដ្ឋ​ជាង​៣០០​គ្រួសារ​នៅ​ស្រុក​កោះ​ញែក រង​គ្រោះ​ដោយ​គ្រោះ​ទឹកជំនន់

73

ខេត្តមណ្ឌលគិរី ៖ ព័ត៌មាន​បឋម ដែល​ក្រុមការងារ​ព័ត៌មាន​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែសីហា​នេះ ពី​លោក អាន សុ​ឃី​ម នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី ដែល​បាន​ដឹកនាំ​សមាជិក សមាជិកា និង​អនុ​សាខា​ស្រុក ចុះ​ទៅ​ជួយ​អន្តរាគមន៍ និង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយ​ចំនួន​ក្នុងស្រុក​កោះ​ញែក​។

Loading...

លោក នាយក​សាខា បាន​បន្ថែម​ថា ក្នុង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ម្យើ​ល​ក្រោម​ចំនួន​១៤៥​គ្រួសារ និង​ភូមិ​កោះ​ម្យើ​ល​លើ​ចំនួន​១៦២​គ្រួសារ ដែល​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ជាប់​ៗ​គ្នា​។ លោក​បាន​បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ ទឹក​ហក់​ឡើង​បន្តិច និង​មាន​ភូមិ​ចំនួន​ពីរ​ទៀត ក្នុង​ឃុំ​ណ​ង​ឃិ​លឹ​ក ស្រុក​កោះ​ញែក ទឹក​កំពុង​តែ​ជន់​ឡើង​បន្ថែម​ទៀត​៕ ដោយ ៖ សាយ ករុណា