ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដើរ​អូស​រទេះ​អេ​ត​ចាយ ទាល់តែ​ដួល​សន្លប់​នៅ​តាម​ផ្លូវ

52

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់ បាន​សន្លប់​បាត់ស្មារតី​បាត់ស្មារតី​ឈឹង ខណៈ​ដែល​គេ​បានឃើញ​រូប​គាត់​កំពុង​តែ អូស​រទេះ​អេ​ត​ចាយ​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​អេ​ត​ចាយ​ជា​ច្រើន នៅ​ខាងក្នុង​រទេះ ហើយ​ស្រាប់តែ​អូស​សុខ​ៗ​តាម​ផ្លូវ​ក៏​មាន​អាកា​រៈ​ទន់ជង្គង់ និង​ដួល​ដេក​លើ​ផ្លូវ​។ ភ្លាម​នោះ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​នៅ​ជិតខាង​បាន​នាំ​គ្នា​ស្ទុះ​មក​ជួយ លើកយក​ប្រេ​កកូ​ឡា ប្រេងខ្យល់​មក​លាប​រឹត​មួយសន្ទុះ​ទើបបាន​ដឹងខ្លួន ហើយ​រូប​គាត់​បាន​ន​ប្រាប់​ឝេ​ឯង​ថា៖

Loading...

«​រូប​គាត់​ដួល សន្លប់​នេះ​មិនមែន​ពី​អត់​អី​ហូប​ទើប​ធ្វើ​ឲ្យ​ខ្យល់គ​ដួល​ល​នោះ​ទេ គឺ​ដួល​សន្លប់​ដោយសារ​តែ​រូប​គាត់ មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ​ធ្ងន់ធ្ងរ ហើយ​ពេទ្យ​ក៏​ហាម​មិន​ឲ្យ​ធ្វើការ​អ្វី​ធ្ងន់​ដែរ​»​។ ហេតុការណ៍​នេះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច ខាង​មុខ​ព្រះ​បរមរាជវាំង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ​។ តាម​ប្រភព​ព័ត៌មាន ពី​នគរបាល​ប៉ុស្តិ៍​ជ័យជម្នះ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គែ​បានឃើញ​ស្ត្រី​វ័យ​ចំណាស់ រង​គ្រោះ​បាន​អូស​រទេះ​អេ​ត​ចាយ​មួយ​គ្រឿង​ធំ ដោយ​មាន​អេ​ត​ចាយ​យ៉ាងច្រើន​នៅ​ខាងក្នុង​ផង​ដែរ​នោះ បាន​អូស​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ទំនងជា​រូប​គាត់​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ឬ​មិន​បាន​ហូប​អី​គ្រប់គ្រាន់​ក៏​ស្រាប់តែ​ដួល​សន្លប់ បាត់ស្មារតី ឈឹង​តែ​ម្តង ភ្លាម​នោះ​រូប​គាត់​ក៏​ត្រូវ​បាន​បងប្អូន ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នេះ​នាំ​គ្នា​ស្រ​វ៉ា​ស្ទុះ​ទៅ​ជួយ​លើក យក​ប្រេងកូឡា ប្រេងខ្យល់​ទៅ​ឲ្យ​គាត់​ហិត និង​ធ្វើ​ចលនា ហើយ​រូប​លោក​ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត សា​មុ​យ​ឲ្យ​មក​ដឹក​យក​ទៅ​សង្គ្រោះ​រួច​ទៅ​ហើយ​។ តែ​រថយន្ត​មិន​ទាន់​មក​ដល់​ផង​រូប​គាត់​ក៏​បានដឹង​ខ្លួន ងើប​បាន និយាយ​បាន និង​ធូរស្បើយ​នោះ គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​រថយន្ត​ពេទ្យ​មិន ឲ្យ​មក​វិញ​ផង​ដែរ​។ ស្ត្រី​វ័យ​ចំណាស់​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា រូប​គាត់​មានឈ្មោះ នូ ច​ន អាយុ​៥៦​ឆ្នាំ មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ មាន​ប្តី​ឈ្មោះ ប្រាក់ ប៊ុ​ន​ច​ន អាយុ​៥៧​ឆ្នាំ មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ ដូច​គ្នា​មានកូន​ប្រុស ស្រី​ចំនួន​៧​នាក់ និង​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​ឧណ្ណាលោម​។

មុន​ពេល​កើតហេតុ រូប​គាត់​បាន​មក​ពី​ដើរ​រើស​អេ​ត​ចាយ និង​ទើប​ហូប​បាយ​រួច​នៅ​វត្ត​បុ​ទុម និង​អូស​រទេះ​អេ​ត​ចាយ​ក្នុង​បំណង ទៅ​ផ្ទះ​ជួល​នៅ​ឯ​ម្តុំ​វត្ត​ឧណ្ណាលោម​វិញ តែ​មិន​ទាន់​នឹង​ដល់​ផ្ទះ​ផង​ក៏​ស្រាប់តែ​រូប​គាត់ មាន​អាកា​រៈ​ងងឹតមុខ និង​ទន់ជង្គង់​ដួល​តែ​ម្តង​ទៅ​។ ពេល​ដែល​រូប​គាត់​ដួល​សន្លប់​បាត់ស្មារតី​ភ្លាម​នេះ​ក៏​ត្រូវ​បាន​បងប្អូន​នៅ ក្បែរ​ខាងគេ​បានឃើញ និង​នាំ​គ្នា​យក​ប្រេងកូឡា​មក​លា​បរិត ទើប​ធ្វើ​ឲ្យ​គាត់​បានដឹង​ខ្លួន​ជា​ធម្មតា​វិញ និង សូម​ថ្លែងអំណរគុណ​ទៅ​ដល់​ពួក​គាត់​ទាំងអស់​គ្នា​ផង​ដែល​បាន​ជួយ​ដល់​រូប​គាត់​។ ស្ត្រី​វ័យ​ចំណាស់​រង​គ្រោះ​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ការ​ដួល​សន្លប់​របស់​គាត់​នេះ មិនមែន​បណ្តាល​មក​ពី​គ្មាន​អ្វី​ហូប​ទេ គឺ​បណ្តាល​មក​ពី​រូប​គាត់​មាន​ជំងឺ​បេះដូង​ប្រចាំ​កាយ ហើយ​ពេទ្យ​ក៏​គេ​ហាម​មិន​ឲ្យ​ធ្វើការ​ធ្ងន់​បែប​នេះ​ដែរ​។

តែបើ​រូប​គាត់​មិន​ប្រឹង​រកស៊ី តើ​បាន​លុយ​មកពីណា​យក​ទៅ​បង់ថ្លៃ​ផ្ទះ​ជួល​គេ និង​យក​ទៅ​រក​ទិញ​អី​ហូប​ចុក និង ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​គាត់​ទាំងអស់​គ្នា​នោះ​។ ក្រោយ​ពី​មានការ​យកចិត្តទុកដាក់​អំពី​សំណាក់ មនុស្ស​ជា​ច្រើន​បាន​យក​ប្រេងកូឡា ប្រេងខ្យល់ ទៅ​ធ្វើការ​រឹត និង​ឲ្យ​គាត់ ហិត​បានដឹង​ខ្លួន​ពី​ការ​ដួល​សន្លប់ ជា​ធម្មតា​វិញ​នោះ ស្ត្រី​វ័យ​ចំណាស់​ជា​អ្នក​រើស​អេ​ត​ចាយ​ខាងលើ​ក៏​បាន​ងើប​អូស​រទេះ​អេ​ត ចាយ​របស់​គាត់​បន្តដំណើរ​ទៅ​ផ្ទះ​ជួល​របស់​គាត់​តទៅ​ទៀត​បាត់​ទៅ​៕ ដោយ ៖ ភី ផល