ឃាតក​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ស្អាង អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

41

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩​នេះ លោក អាត ច័ន្ទ​ដា​រា ចៅក្រម​សើ​ប​សួរ​សាលាដំបូង ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឃាតក​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ស្អាង ដាក់​ពន្ធនាគារ បណ្តោះអាសន្ន ពី​បទ «​ឃាតកម្ម​គិត​ទុកជា​មុន​» ដែល​ប្រព្រឹត្តិ​នៅ​ភូមិ​លេខ​៥ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១ និង​៣០​នាទី តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ (​បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​អស់​មួយ​ជីវិត​)​។ ជនជាប់ចោទ​មានឈ្មោះ ង​ន សុវណ្ណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

Loading...

ជន​រង​គ្រោះ​ឈ្មោះ ពត ហ៊​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្ដាល​។ នគរបាល​គួរ​បញ្ជាក់​ថា តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​យក​លុយ ចំនួន​២៩០.០០០​រៀល​(​ពីរ​រយ​កៅសិប​ពាន់​រៀល​) ប្រាប់​ថា ទៅ​ទិញ​អា​គុយ​នៅ​ផ្សារ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ មក​ប្រើប្រាស់​ហើយ​ក៏​បាត់​រហូត​ដល់​ម៉ោង​ប្រហែលជា​១១ និង​៣០​នាទី ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​ប្រពន្ធ​ថា​៖

ខ្លួន​ត្រូវ​គេ​កាប់​ហើយ នៅ​ដេក​ក្បែរផ្លូវ​ខាងជើង​ភូមិ​លេខ​៥​ភ្លាម​ៗ​នោះ​ប្រពន្ធ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​មក​ដល់ កន្លែង​កើតហេតុ ឃើញ​ជន​រង​គ្រោះ​ដេក​ខ្លួន​ប្រឡាក់​សុទ្ធតែ​ឈាម បន្ទាប់​មក​បាន​ដឹក​ជន​រង គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ពេល​ទៅ​ដល់​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ (​ករណី​នេះ​ជា​ករណី​ឃាតកម្ម មូលហេតុ​គំនុំ​)​។ យោង​តាម​លទ្ធផល ពិនិត្យ​សាកសព​ឈ្មោះ ពត ហ៊​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ កម្ពស់​១,៥០​ម៉ែត្រ មាន​ស្នាម​របួស​៦​កន្លែង។

ស្នាម​របួស​លើ​បន្ទូលក្បាល​ប្រវែង​៨​ស​.​ម គុណ​នឹង​២,៥​ស​.​ម ដល់​លលា​ដ៏ របើក​ស្បែក​ក្បាល របួស​លើ​ដើមទ្រូង ខាងឆ្វេង​ប្រវែង​២១​ស​.​ម គុណ​នឹង ៧​ស​.​ម ជម្រៅ​ដល់​ក្នុង លើ​កំភួនដៃ​ខាងក្រោយ​ខាងឆ្វេង​មុត​ដាច់​ដល់​ឆ្អឹង​ប្រវែង ១២​ស​.​ម គុណ​នឹង​១២​ស​.​ម លើ​កួយដៃ​ខាងឆ្វេង​មាន​បែក និង​បាក់ឆ្អឹង​របួស​កែងដៃ​ខាងឆ្វេង មាន​ជាប់​ស្មៅ​របួស​លើ​ឆ្អឹងស្លាបប្រចៀវ ខាងស្តាំ​ប្រវែង​២១​ស​.​ម គុណ​នឹង ៦,៥​ស​.​ម ជម្រៅ​ដល់​ក្នុង​៕ ដោយ ៖ ប៉ឹង ឆដា