ទីតាំង​បញ្ចូល​ហ្គា​ស​ដែល​បាន​ឆាបឆេះ​នោះ បាន​រលត់​ទៅ​វិញ​ហើយ !

98

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង​៣ និង​១០​នាទី ថ្ងៃ​ពុធ ១៤​កើត ខែ​ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩​នេះ អគ្គិភ័យ​បាន​រលត់​ទៅ​វិញ ក្នុង​ហេតុការណ៍​ឆេះ​កន្លែង​បញ្ចូល​ហ្គា​ស​នៅ​ក្រុម​ទី​១១ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។ ម្ចាស់​ទីតាំង​បញ្ចូល​ហ្គា​ស ឈ្មោះ ឈុ​ក ឈុ​ន​លី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ហ្គា​ស ទីលំនៅ​នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។

Loading...

បណ្តាល​ឲ្យ​រង​ការ​ខូចខាត កន្លែង​បញ្ចូល​ហ្គា​ស​ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី ប្រវែង ៨ គុណ​នឹង​១២​ម៉ែត្រ​,​ម៉ូតូ​២​គ្រឿង ឆេះ​ខ្ទេចឡាន​បញ្ចូល​ហ្គា​ស​០១​គ្រឿង​,​ឡាន​០១​គ្រឿង​បែក​កញ្ចក់​,​មនុស្ស​រង​របួស​១២​នាក់ ស្រី​២​នាក់​(​ធ្ងន់​៦​នាក់​) ក្នុង​នោះ​មាន​ស្រី​២​នាក់ ជនជាតិ​អា​មេ​រិ​ក និង​អង់គ្លេស​។

ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​ប្រើប្រាស់ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១២​គ្រឿង​, ប្រើប្រាស់​ទឹក​សរុប​៣០​ឡាន​,​រថយន្ត​អគ្គិភ័យ​ស្នងការដ្ឋាន នគរបាល​ខេត្ត ចេញ​អន្តរាគមន៍​០៣​គ្រឿង ប្រើ​ទឹក​អស់​៧​ឡាន​,​រថយន្ត​ពន្លត់​អគ្គិភ័យ កងរាជអាវុធហត្ថ​ខេត្ត ចេញ​អន្តរាគមន៍​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​ឡាន​។

រថយន្ត​ពន្លត់​អគ្គិភ័យ​បូ​រី​ទេសចរណ៍​(​ភូមិ​វប្បធម៌​) ចេញ​អន្តរាគមន៍​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៣​ឡាន​,​រថយន្ត​ពន្លត់​អគ្គិភ័យ​នគរបាល​ការពារ​បេតិកភណ្ឌ​ចេញ​អន្តរាគមន៍​០១​គ្រឿង​, ប្រើ​ទឹក​អស់​៣​ឡាន​,​រថយន្ត​ពន្លត់​អគ្គិភ័យ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ចេញ​អន្តរាគមន៍​០១​គ្រឿង​, ប្រើ​ទឹក​អស់​២​ឡាន​៕ ដោយ ៖ មាស តុលា