នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្តាល​បង្ក្រាប​រថយន្ត​ដឹក​សុទ្ធ​ពស់ និង​អន្ទង់​អត់​ច្បាប់​ដឹក​ទៅ​វៀតណាម

162

ខេត្តកណ្តាល ៖ ប្រហែលជា​ជំនាញ​ជលផល​ស្រុក​កោះធំ​ដែល​មាន​លោក ទៀន ស៊ី​ម្លី ជា​នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​កោះធំ បាន​ដេក​លង់លក់​ហើយ បាន​ត្រូវ​កម្លាំង​ការិយាល័យ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តកណ្តាល ពួនស្ទាក់​បង្ក្រាប​រថយន្ត​មួយ​គ្រឿង ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3490 ផ្ទុក​ស​ទ្ធ​តែ​សត្វ​ពស់ និង​សត្វ​អន្ទង់ ជិត​ពីរ​ពាន់​គីឡូក្រាម​។

Loading...

ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​០២ និង​៣០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១១០ ភូមិ​លេខ​៣ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល​។ លោក លី សុ​ជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្តកណ្ដាល បាន​ធ្វើការ​ពួនស្ទាក់​រហូត​ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2Z-3490 ដឹក​ជញ្ជូន​ផល​នេសាទ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ក៏​ធ្វើការ​ឃាត់ ឆែកឆេរ​រក​ឃើញ​សត្វ​អន្ទុង់​រស់​ចំនួន​១១​ធុង ស្មើនឹង​៦០០​គីឡូក្រាម សត្វ​ពស់​ព្រលិត​រស់​ចំនួន ២​ធុង​ស្មើនឹង​៩០​គីឡូក្រាម សរុប​ចំនួន​១៣​ធុង ស្មើនឹង​៦៩០​។

វត្ថុ​តាង​ខាង​ខាងលើ និង​ជនសង្ស័យ បាន​ប្រគល់​ឲ្យ​សង្កាត់​រដ្ឋបាល​ជលផល​កោះធំ​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ ជនសង្ស័យ និង​ជា​អ្នកបើកបរ​មាន ឈ្មោះ ប្រាក់ ម៉ៅ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។ ប្រភព​ព័ត៌មាន​ច្បាស់ការ​បាន​ឲ្យ​ដឹង​ថា ជន​ស​ង្ស​យ័​គ្រាន់​តែត្រឹម​ពិន័យ អន្តរកាល មិន​មានការ​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ​ទេ​៕ ដោយ ៖ ប៉ឹង ឆដា